• 2020-10-20 03:56:03
  • ព័ត៌មាន

Mercedes-Maybach GLS ឆ្នាំ២០២១ ថ្លៃជាង GLS ធម្មតា មួយទ្វេជាពីរ

  • 2020-10-20 03:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV កំពូលប្រណីត Mercedes-Maybach GLS 600 4MATIC ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាចុងឆ្នាំ២០២០ នេះតែម្តង ជាមួយនឹងតម្លៃខ្លួនចាប់ពី ១៦០ ៥០០ដុល្លារ។

ថ្វីបើផលិតផ្អែកតាមរថយន្ត Mercedes-Benz GLS ដែលមានតម្លៃចាប់ពី ៧៥ ០០០ដុល្លារ ប៉ុន្តែ Maybach GLS 600 4MATIC បានកែកុនលើប៉ាណាមុខ, បំពាក់យ៉ាន់ទំហំ ២២អ៊ីញ និងមាន Option យ៉ាន់ Forged Alloy ទំហំ ២៣អ៊ីញ ព្រមទាំង ពណ៌តួខ្លួន២ពណ៌លាយគ្នា ថែមទៀតផង។

អ្វីដែលពិសេសខ្លាំងបំផុតនោះគឺ ការបំពាក់កៅអីតែ ៤ ប៉ុណ្ណោះនៅកាប៊ីនខាងក្នុង។ កៅអីទាំង២ខាងក្រោយ ជាកៅអីធំ មានតាប្លូនៅចំកណ្តាលមួយ ហើយមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា មួយកំប្លេតែម្តង។ ក្រៅពីនោះមានដូចជា ប្រព័ន្ធសំឡេង Burmester 3D និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ។

Maybach GLS 600 4MATIC ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 ដែលមានកម្លាំង ៥៥០សេះ ដំណើរការជាមួយប្រព័ន្ធ EQ Boost ដែលអាចបង្កើតកម្លាំងបាន ២១សេះបន្ថែមទៀត។ SUV ខ្នាតធំនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី។

ដោយសារតែគេផ្តោតខ្លាំងលើផាសុកភាព ដូច្នេះវាក៏មានបំពាក់នូវប្រព័ន្ធបូម E-Active Body Control ផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់