• 2020-10-16 04:19:27
  • ព័ត៌មាន

Tesla បញ្ចុះតម្លៃឡានពីរដងក្នុងមួយសប្ដាហ៍ ដើម្បីវាយបកគូប្រជែង

  • 2020-10-16 04:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla បាន​បញ្ចុះ​តម្លៃ​រថយន្ត​ម៉ូដែល Tesla Model S ​នៅ​ទីផ្សារ​អាមេរិក​ជា​លើក​ទី​ពីរ​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​ក្រុមហ៊ុន Lucid Motors ដែល​ជា​គូ​ប្រជែង​បាន​បង្ហាញ​ចេញ​តម្លៃ​រថយន្ត​​​ប្រភេទ​ធូរ​ថ្លៃ​ជាង​គេ​របស់​ខ្លួន។

ការ​បញ្ចុះ​តម្លៃ​លើក​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​រថយន្ត Tesla Model S នៅ​សល់​តម្លៃ​ចាប់​ពី ៦៩ ៤២០​ដុល្លារ ដែល​​តម្លៃ​​កាល​ពី​បី​ថ្ងៃ​មុន​គឺ​មាន​ចាប់​ពី ៧១ ៩៩០​ដុល្លារ។ សម្រាប់​តម្លៃ​នេះ អតិថិជន​ទទួល​បាន​ Model S ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ អាច​​​បើកបរ​បាន​ចម្ងាយ​ ៦៤៧​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

Lucid Air

ចំណែក​រថយន្ត​ Lucid Air ឯណោះ​វិញ មាន​តម្លៃ​ចាប់​ពី ៦៩ ៩០០​ដុល្លារ​ឡើង​ទៅ ​សម្រាប់​ប្រភេទ​ប្រើ​ម៉ូទ័រ​អគ្គិសនី​មួយ និង​អាច​បើកបរ​បាន​ចម្ងាយ​ ៦៥៣​គីឡូម៉ែត្រ៕​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់