• 2020-10-06 01:51:55
  • ព័ត៌មាន

Nissan Rogue ឆ្នាំ២០២១ ឌីហ្សាញថ្មី តម្លៃតែជាង ២ម៉ឺនដុល្លារ

  • 2020-10-06 01:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត Rogue ឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ខណៈ SUV នេះទទួលបានការឌីហ្សាញថ្មី ប៉ុន្តែថ្លៃជាងស៊េរីមុនបន្តិចបន្តួចប៉ុណ្ណោះ។

រថយន្ត Nissan Rogue ជំនាន់ទី៣ នេះមានតម្លៃចាប់ពី ២៥ ៦៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែល S (Base Model)។ បើប្រៀបធៀបទៅ តម្លៃប៉ុណ្ណេះធ្វើឲ្យវាថ្លៃជាងស៊េរីឆ្នាំ២០២០ ត្រឹមតែ ១៦០ដុល្លារប៉ុណ្ណោះ។

រថយន្ត SUV ខ្នាតកណ្តាលនេះ សន្យាថានឹងផ្តល់នូវការបើកបរកាន់តែប្រសើរជាងមុន ដោយសារតែ ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ព្រមទាំងប្រព័ន្ធ Vehicle Motion Control ថ្មីផងដែរ។ ម៉ាស៊ីនចំណុះ ២,៥លីត្រ DOHC ទំហំ ៤ស៊ីឡាំងរបស់វាឥឡូវនេះ បង្កើតកម្លាំងបាន ១៨១សេះ ដំណើរការដោយប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ FWD មកស្តង់ដារ ខណៈប៉ុងពីរ AWD គឺជា Option។

ក្រៅពីជម្រើសម៉ូដែល Rogue S វាក៏មានម៉ូដែលជាច្រើនទៀត ដូចជា Rogue SV, Rogue SL និង Rogue Platinum។ អាស្រ័យលើម៉ូដែល កាប៊ីនខាងក្នុងរបស់វាមានបំពាក់អេក្រង់ចំនួន ៣ គឺ អេក្រង់កុងទ័រ Head-up Display ទំហំ ១០,៨អ៊ីញ, កុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ និង អេក្រង់កម្លាំង Touchscreen ទំហំ ៩អ៊ីញ។

រថយន្ត Nissan Rogue ឆ្នាំ២០២១ នឹងចេញលក់នៅសហរដ្ឋអាមេរិក នាចុងខែតុលាខាងមុខនេះតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់