• 2020-09-30 07:52:38
  • ព័ត៌មាន

ទូរសព្ទ Nokia អេក្រង់ 120Hz ត្រៀមខ្លួនចេញខែវិច្ឆិកានេះ

  • 2020-09-30 07:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន HMD Global បាន​បញ្ចប់​ការ​ធ្វើ​តេស្ត ហើយ​នឹង​ចាប់​ផ្ដើម​ការ​ផលិត​ស្មាតហ្វូន Nokia បន្ទាប់​នៅ​ក្នុង​ខែ​កញ្ញា​នេះ ឬ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ។ ដូច​នេះ​នៅ​ក្នុង​ខែ​វិច្ឆិកា​នឹង​មាន​ប្រកាស​ចេញ​ស្មាតហ្វូន Nokia ថ្មី មាន​ម៉ូដែល Nokia 9.3 និង Nokia 7.3 ផង​ដែរ។

Nokia 9.3 នឹង​ជា​ស្មាតហ្វូន​កម្រិត Flagship ដែល​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 865, អេក្រង់ OLED 120Hz, កាមេរ៉ា​មេ ១០៨MP និង​កាមេរ៉ា​បន្ទាប់​បន្សំ​ទំហំ ៦៤MP ហើយ​មាន​ប្រើ​ប្រាស់​ ZEISS Optic ផង​ដែរ។ ស្មាតហ្វូន​នេះ​អាច​នឹង​មាន​សមត្ថភាព​ថត​វីដេអូ​កម្រិត 8K ហើយ​នឹង​មាន​នូវ Effect ពិសេស​ពី ZEISS ទៀត​ផង។

Nokia 7.3

ដោយ​ឡែក Nokia 7.3 នឹង​ជា​ស្មាតហ្វូន​លំដាប់​ថវិកា​មាន​សេវា 5G ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 690។ អេក្រង់​របស់​វា​នឹង​មាន Refresh Rate ខ្ពស់ (អាច 90Hz ឬ 120Hz), មាន​កាមេរ៉ា​ក្រោយ​បួន​គ្រាប់​ជា​មួយ ZEISS Optic។

Nokia 7.3

បើ​ផ្អែក​តាម​រូបភាព Render ចេញ​ផ្សាយ​ដោយ​ @OnLeaks បាន​បង្ហាញ​ថា Nokia 7.3 មាន​ប្រើ​រចនាបថ​ចោះ​រន្ធ​​លើ​អេក្រង់​ដាក់​កាមេរ៉ា Selfie, ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ, ប្រើ​រន្ធ USB-C និង​មាន​រន្ធ​កាស 3.5mm។ ស្មាតហ្វូន​នេះ​រំពឹង​ថា​មាន​ថ្ម​ទំហំ ៤០០០mAh និង​គាំទ្រ​ការ​សាក​កម្លាំង 18W៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់