• 2020-09-30 06:41:56
  • ព័ត៌មាន

កប់បាត់! Nismo ចេញគ្រឿងលេង Off-road សម្រាប់ឡាន Nissan ទាំងស៊េរីចាស់និងថ្មី

  • 2020-09-30 06:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nismo ដែលជាផ្នែកមួយនៃក្រុមហ៊ុនរថយន្ត Nissan បានប្រកាសចេញលក់គ្រឿងលេង និងតុបតែងប្រភេទ Off-road សម្រាប់រថយន្ត Frontier ចាប់ពីស៊េរីឆ្នាំ២០០៥-២០២០, រថយន្ត Xterra ឆ្នាំ២០០៥-២០១៥ និង រថយន្ត Titan ឆ្នាំ ២០១៦-២០២១។

ជាមួយគ្នានេះ Nismo នឹងលក់គ្រឿងលេង Off-road សម្រាប់ Frontier ជំនាន់ថ្មី ដែលនឹងចេញនៅឆ្នាំក្រោយផងដែរ។

ក្នុងចំណោមគ្រឿងលេង និងតុបតែងទាំងនោះ ក៏មានគ្រឿងជើងក្រោម ដែលកល់បូមរថយន្តឲ្យខ្ពស់ជាងមុន ៥១មីល្លីម៉ែត្រ (២អ៊ីញ)។ Nismo មិនបានបញ្ជក់ឲ្យបានលម្អិតឡើយ ប៉ុន្តែនិយាយថា គ្រឿងជើងក្រោមនោះត្រូវបានកែច្នៃសម្រាប់ការផ្ទុកទម្ងន់បន្ថែម និង Off-road តែម្តង។

មិនតែប៉ុណ្ណោះ Nismo ក៏ផ្តល់កាងការពាររថយន្ត ប្រភេទ Heavy Duty ដែលផលិតចេញពីដែកដ៏រឹងមាំ ហើយថែមទាំងអាចបន្ថែមភ្លើង LED ទៀតផង។ លើសពីនេះទៅទៀត ក៏មានយ៉ាន់ ១៧អ៊ីញ ពណ៌ប្រផេះ ដែលអាចផ្ទុកទម្ងន់បានលើសយ៉ាន់ដើមពីរោងចក្រ ដល់ទៅ ៨៨៥គីឡូក្រាមឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់