• 2020-09-28 02:49:37
  • ព័ត៌មាន

ឡានអគ្គិសនីដំបូងរបស់ Rolls-Royce នឹងបង្ហាញខ្លួនមុនឆ្នាំ ២០៣០

  • 2020-09-28 02:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីក្រុង​ជាង​ ២០​ទូទាំង​ពិភពលោក បាន​ប្រកាស​អំពី​ផែនការ​ហាម​ឃាត់​រថយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​​ពី​ទីប្រជុំជន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០៣០ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ត្រូវ​​​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រកាស​នេះ។

សម្រាប់ Rolls-Royce ដែល​ធ្លាប់​ទទួល​ស្គាល់​ថា​តម្រូវ​ការ​សម្រាប់​រថយន្ត​អគ្គិសនី​ប្រណីត​មិន​មាន​ច្រើន​ ក៏​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​​អនុលោម​តាម​ការ​ហាម​ឃាត់​ផង​ដែរ។ លោក​ Torsten Muller-Otvos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce បាន​ប្រាប់​​ដល់​ទស្សនាវដ្ដី AutoNews កាល​ពី​ថ្មីៗ​នេះ​ថា​រថយន្ត​អគ្គិសនី​ដំបូង​របស់ Rolls-Royce នឹង​បង្ហាញ​ខ្លួន​ក្នុង​ទសវត្ស​នេះ ហើយ​រថយន្ត​អគ្គិសនី​នឹង​សក្ដិសម​​ជា​មួយ​​ម៉ាក Rolls-Royce ដោយ​សារ​វា​មាន​សំឡេង​ស្ងាត់​ កម្លាំង​ខ្លាំង។

Rolls-Royce ធ្លាប់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​រថយន្ត​អគ្គិសនី​តាំង​ពី​ដើម​ទសវត្ស​មុន​មក​ម្ល៉េះ នៅ​ពេល​ដែល​ក្រុមហ៊ុន​បង្ហាញ​ចេញ​រថយន្ត Phantom ប្រភេទ​អគ្គិសនី​នៅ​ក្នុង​កម្មវិធី Geneva Motor Show នៅ​ឆ្នាំ ២០១១។ រថយន្ត​ 102EX Concept អាច​ជិះ​បាន​ចម្ងាយ ២០០​គ.ម និង​ផលិត​កម្លាំង​បាន ៣៨៩​សេះ ដែល​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៨វិនាទី។

យ៉ាងណាក្ដី​គម្រោង​ការ​រថយន្ត​ 102EX Concept ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​បច្ចេកវិទ្យា​អាគុយ​រថយន្ត​មិន​ទាន់​ទំនើប​គ្រប់គ្រាន់​នៅ​ឡើយ​ និង​​ដោយ​សារ Rolls-Royce យល់​ឃើញ​ថា​វា​អាច​មិន​សក្ដិសម​នឹង​​​ម៉ាក​របស់​ខ្លួន ដែល​អតិថិជន​ត្រូវ​ដក​ឌុយ​សាក​ចេញ​ពី​ឃ្លុប​ក្រោយ​រថយន្ត​ដើម្បី​សាក​ភ្លើង​រថយន្ត៕​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់