- 2020-09-14 08:30:13
- ព័ត៌មាន
Samsung ដាក់តម្លៃទាបជាង ឥឡូវបានកុងត្រាផលិតឈីប Snapdragon 875 ទាំងអស់
- 2020-09-14 08:30:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ដាក់តម្លៃទាបជាង ឥឡូវបានកុងត្រាផលិតឈីប Snapdragon 875 ទាំងអស់
ចន្លោះមិនឃើញ
Qualcomm ត្រៀមនឹងបង្ហាញចេញបន្ទះឈីបកំពូលជំនាន់បន្ទាប់ក្នុងខែធ្នូខាងមុខនេះ ហើយគេរំពឹងថាវានឹងមានឈ្មោះ Snapdragon 875។
បើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung Semiconductor បានផ្ដល់នូវតម្លៃមួយប្រសើរជាងក្រុមហ៊ុន TSMC ដែល Qualcomm បានរើសយក Samsung Semiconductor ក្នុងការផលិតឈីប Snapdragon 875 ទាំងអស់សម្រាប់លើប្រើស្មាតហ្វូនឆ្នាំក្រោយ។
Samsung Semiconductor គឺជាក្រុមហ៊ុនសាខាមួយរបស់ Samsung Electronics ដែលជាក្រុមហ៊ុនផលិតស៊ឺមីកុងឌុចទ័រធំមួយក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ ការជួញដូរចុងក្រោយបំផុតនេះ នឹងជួយឲ្យក្រុមហ៊ុនកូរ៉េនេះឈរជើងកាន់តែរឹងមាំតទៀត ហើយចំពោះការជួញដូរលើកនេះគឺមានទំហំទឹកប្រាក់ចន្លោះពី ៨៥០លានដុល្លារ ទៅ ១ពាន់លានដុល្លារ៕