• 2020-09-11 09:23:44
  • ព័ត៌មាន

MG លក់រថយន្តដាច់ខ្លាំងនៅដើមខែកញ្ញា ហើយមានប្រូម៉ូសិនច្រើនទៀត

  • 2020-09-11 09:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ពុទ្ធបរិស័ទបាន​ធ្វើ​បុណ្យ​ទាន​នៅ​តាម​វត្ត​នានា ដើម្បី​ឧទ្ទិសកុសល​ផល​បុណ្យ​ទៅ​កាន់​ជីដូនជីតា ដែល​បាន​ចែក​ឋាន​ទៅ។

ភ្ជុំបិណ្ឌ ក៏ជាថ្ងៃសុំសម្រាកសម្រាប់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែរ ហើយភាគច្រើនពួកគេនឹងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ដើម្បីជួបជុំបងប្អូន សាច់ញាតិ និងក្រុមគ្រួសារជាដើម។ សល់រយៈពេលមិនយូរទៀតទេ ភ្ជុំបិណ្ឌ នឹងចូលមកដល់ ហើយប្រជាជនខ្មែរបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ។

ជារៀងរាល់ខែកញ្ញា គឺជារដូវកាលដែលចំនួនលក់រថយន្តបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែវាជាពេលដែលពលរដ្ឋខ្មែរ ត្រូវចំណាយលុយដែលខំសន្សំពីអាជីវកម្ម ឬការងាររបស់ពួកគេ ដើម្បីទិញកាដូ ឬអំណោចផ្សេងៗសម្រាប់ខ្លួនឯង ក៏ដូចជាសាច់ញាតិផងដែរ។

ស្របពេលជាមួយគ្នានោះ មនុស្សជាច្រើនតែងតែងាកទៅរកម៉ាកសញ្ញាដែលគេទទួលស្គាល់ច្រើន ហើយមានតម្លៃសមរម្យ។ ជាក់ស្តែង MG គឺជាម៉ាករថយន្តដ៏ល្អមួយ ដែលមានគេស្គាល់ច្រើន ហើយរថយន្ត SUV របស់ពួកគេ ក៏មានតម្លៃថោកសមរម្យ ជាង SUV ដែលស្ថិតនៅថ្នាក់ដូចគ្នា ដល់ទៅ ១០ ទៅ ៣០% ឯណោះ។

នៅក្នុងឆ្នាំ២០២០នេះ យើងកត់សម្គាល់ឃើញថា ចំនួនលក់នៃរថយន្ត MG បានកើនឡើងខ្លាំង ហើយគេក៏ប្រទះឃើញរថយន្ត MG ជាច្រើនកំពុងចរាចរណ៍តាមដងផ្លូវ ក្នុងប្រទេសកម្ពុជាដែរ។ មូលហេតុនៅពីក្រោយភាពជោគជ័យនេះ ក៏ដោយសារតែរថយន្ត MG ផ្តល់នូវបច្ចេកវិទ្យាថ្មី, ប្រណីតភាព និង ចំណាយតិចក្នុងការប្រើប្រាស់ ហើយប្រើម៉ាស៊ីន Turbo ដែលជួយសន្សំសំចៃសាំង ប៉ុន្តែផ្តល់នូវការបង្កើនល្បឿនលឿន និងកម្លាំងខ្លាំងទៀតផង។

ជាងនេះទៅទៀត MG តែងតែផ្តល់នូវតម្លៃពិសេស និងកាដូចជាច្រើនសម្រាប់អតិថិជនរបស់ពួកគេ។ ឧទាហរណ៍ នៅក្នុងឱកាសប្រម៉ូសិនថ្មីនេះ ពួកគេនឹងផ្តល់ជូននូវឧបករណ៍បន្សុទ្ធខ្យល់ ដែលអាចប្រើនៅក្នុងរថយន្ត ឬផ្ទះបាន ដើម្បីជួយឲ្យអតិថិជនរបស់ពួកគេ កាន់តែមានសុវត្ថិភាពល្អ និងមានផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះ MG ក៏ផ្តល់នូវឱកាសដើម្បីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ជាច្រើន សម្រាប់អតិថិជនរូបណា ដែលបានកក់រថយន្តថ្មី មុនថ្ងៃភ្ជុំបិណ្ឌមកដល់ទៀតផង។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន MG ក៏បានដាក់តាំងបង្ហាញរថយន្តនៅឯផ្សារម៉ាក្រូភ្នំពេញ ហើយពួកគេទទួលបានលទ្ធផលល្អមែនទែន ដោយមានអ្នកកក់រថយន្តជាង ២០គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ នេះជាមូលហេតុដែល MG អាចបន្តលក់រថយន្តដាច់ ហើយអតិថិជនរបស់ពួកគេក៏សប្បាយចិត្ត ដែលទទួលបានការផ្តល់ជូនពិសេសពីក្រុមហ៊ុន MG Cambodia បែបនេះ៕

មតិយោបល់