- 2020-09-09 02:59:42
- ព័ត៌មាន
ហេតុផលមួយ Bentley មិនព្រមផលិតឡានឲ្យច្រើនឡើយ ទោះលក់ដាច់ខ្លាំង
- 2020-09-09 02:59:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមួយ Bentley មិនព្រមផលិតឡានឲ្យច្រើនឡើយ ទោះលក់ដាច់ខ្លាំង
ចន្លោះមិនឃើញ
Bentley ដែលជាក្រុមហ៊ុនរថយន្តដ៏ល្បី និងធំបំផុតមួយរបស់ប្រទេសអង់គ្លេស គ្មានខ្សែសង្វាក់ផលិតកម្មខ្នាតធំ ដូចក្រុមហ៊ុនរថយន្តដទៃទៀតឡើយ។
រថយន្ត Bentley តែងតែផ្តល់នូវដំណើរការ (Performance) និងប្រណីតភាពដ៏អស្ចារ្យ ខណៈរបស់ទាំង២យ៉ាងនេះ ធ្វើឲ្យអតិថិជនហ៊ានចាយលុយរាប់ម៉ឺនដុល្លារទិញភ្លាមៗតែម្តង។ ជាការពិតណាស់ អតិថិជនទាំងនោះតែងតែសប្បាយចិត្តខ្លាំង និងហ៊ានចាយលុយច្រើនម៉ឺនដុល្លារ ដើម្បីបានចូលរួមជាសមាជិកក្នុងគ្រួសារ Bentley ហើយវាក៏ជាមូលហេតុមួយដែល Bentley បន្តរក្សាចំនួនផលិតឲ្យនៅតិចតួចបំផុតដែរ។
លោក Adrian Hallmark ប្រធានក្រុមហ៊ុន Bentley បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកលក់រថយន្តបានប្រហែលត្រឹម ១០ ០០០គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧ មក។ បច្ចុប្បន្ននេះ Bentley Bentayga SUV ដែលចេញលក់កាលពីឆ្នាំ២០១៦ គឺជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុនអង់គ្លេសខាងលើ។
ហេតុអ្វី Bentley មិនព្រមបង្កើនចំនួនផលិត ជាពិសេសរថយន្ត Bentayga ដែលកំពុងមានតម្រូវការខ្ពស់? ព្រោះថា Bentley មិនចង់ធ្វើបែបនេះឡើយ ដោយសារតែយុទ្ធសាស្រ្តនាពេលកន្លងមក ធ្វើឲ្យ Bentley ជោគជ័យខ្លាំងរួចទៅហើយ។
ក្នុងនោះផងដែរ Bentley តែងតែចេញរថយន្តប្រភេទ Special Editions និង ប្រភេទ Bespoke ដែលកែច្នៃដោយផ្នែក Mulliner របស់ខ្លួន ហើយលក់បានតម្លៃថ្លៃៗតែម្តង៕