• 2020-08-27 03:59:31
  • ព័ត៌មាន

ឡេបថប MSI GS66 Stealth កម្លាំងខ្លាំងមហិមា ទម្ងន់ក៏ស្រាលទៀត

  • 2020-08-27 03:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្វែងរកទិញឡេបថបភាគច្រើនជាពិសេសក្រុមអ្នកកាត់តវីដេអូ អ្នកឌីហ្សាញ ឬ Gamer ជាដើម តែងតែចង់បានឡេបថបដែលមានកម្លាំងខ្លាំង និងមានរូបរាងធំល្មម ទម្ងន់ស្រាលដើម្បីអាចងាយស្រួលយកតាមខ្លួន។ ថ្ងៃនេះ Sabay សុំណែនាំពីឡេបថ្មីមួយ ម៉ូដែល MSI GS66 Stealth ដែលក្រុមហ៊ុន MSI Cambodia ទើបនាំយកមកលក់លើទីផ្សារកម្ពុជា ដោយវាមានសមត្ថភាពខ្លាំង ហើយមានទម្ងន់ស្រាលងាយផ្លាស់ទីទៀតផង។

ឡេបថប MSI GS66 Stealth មានបំពាក់ដោយ CPU 10th Gen. Intel® Core™ i7-10750H-Processor ដែលទ្រាំទ្រការបំពេញកិច្ចការច្រើនប្រភេទក្នុងពេលតែមួយ និងអាចទ្រាំទ្រការលេងហ្គេមទំហំធំៗបានផងដែរ។ CPU នេះគឺមានគួបផ្សំដោយក្រាហ្វិកខ្លាំងក្លាជាប្រភេទ NVIDIA® GeForce RTX™ 2060 with 6GB GDDR6 អាចស៊ូនឹងហ្គេមក្រាហ្វិកខ្ពស់ និងហ្គេមប្រភេទ 3D ផងដែរ។

ត្បិតថាមានរូបរាងមិនសូវធំ ហើយមានទម្ងន់ស្រាលត្រឹម ២,០៦គីឡូក្រាមក្ដី ប៉ុន្តែអេក្រង់របស់ MSI GS66 Stealth មានទំហំធំដល់ ១៥,៦អ៊ីញ ដោយសារមានគែមអេក្រង់ស្ដើង ហើយអាចបង្ហាញរូបភាពក្នុងកម្រិត FHD រួមជាមួយនឹង Refresh Rate 240Hz ដែលផ្ដល់បទពិសោធន៍រលូនដល់ការលេងហ្គេម។

ឡេបថបនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Home ដោយមានបំពាក់នូវ RAM DDR4-2666MHz ទំហំ ១៦GB ហើយមានអង្គផ្ទុក NVMe PCle Gen3x4 SSD ទំហំ ៥១២GB មានដំណើរការលឿន។

ចំណុចពិសេសមួយទៀតគឺក្ដារចុចប្រភេទ Per-Key RGB Gaming Keyboard ដែលអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរលើគ្រាប់ចុចនីមួយៗតាមការចូលចិត្ត ហើយអាចបញ្ជាហ្គេមបានរហ័សតាមរយៈការកំណត់ពន្លឺនៃគ្រាប់ចុច ឬកំណត់ឲ្យគ្រាប់ចុចលោតភ្លើងទៅតាមបទភ្លេងជាដើម។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ MSI GS66 Stealth មានដូចជាថ្មទំហំ ៩៩,៩Wh, មានដុំសាកកម្លាំង ១៨០វ៉ាត់, មានរន្ធបំពងសំឡេងចំនួនពីរ, មានរន្ធ Type-C សម្រាប់សាកថ្ម, រន្ធ Type-A ចំនួនបី, រន្ធ HDMI ទ្រាំទ្រកម្រិត 4K និងរន្ធ RJ45 ផងដែរ។

គួរដឹងថាឡេបថប GS66 Stealth មានដាក់លក់លើទីផ្សារកម្ពុជាក្នុងតម្លៃ ១ ៨៩៩ដុល្លារ ដែលមានការធានារហូតដល់ពីរឆ្នាំ និងមានថែមជូនកាតាប Air Gaming មកជាមួយផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ទំព័រ ៖ Facebook MSI Cambodia(KH) ហើយអតិថិជនអាចរកទិញ MSI GS66 Stealth បាននៅតាមហាងជាដៃគូរបស់ MSI ដែលមានបង្ហាញក្នុងវិបសាយនេះ ៖ msi.com/service/wheretobuy/#105,3

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតបន្ថែមរបស់ MSI GS66 Stealth ៖

អត្ថបទ៖ សុខហេង

មតិយោបល់