• 2020-08-24 05:52:10
  • ព័ត៌មាន

Google Pixel 5 លើកនេះនឹងមានថែមកាមេរ៉ា Ultrawide មកមួយទៀត

  • 2020-08-24 05:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Google Pixel 4a 5G និង Google Pixel 5 ត្រូវ​បាន​ Google ឲ្យ​តម្រុយ​ថា​នឹង​ប្រកាស​ចេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដែល​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​ពួក​វា​ទាំង​ពីរ​នឹង​ចេញ​មុខ​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា។

ត្បិត​ថា Google មិន​បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ និង​រូបរាង​ច្បាស់ៗ​របស់​ស្មាតហ្វូន​ថ្មី​ទាំង​ពីរ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ការ​លេច​ធ្លាយ​រូបភាព Render ផ្អែក​តាម​គំនូរព្រាង CAD នៃ Google Pixel 5 និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​វា​ផង​ដែរ។

Google Pixel 5 ត្រូវ​បាន​គេ​អះអាង​ថា​វា​នឹង​មាន RAM ទំហំ ៨GB និង​មាន​អង្គ​ផ្ទុក​ទំហំ ១២៨GB ហើយ​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 765G។ ចំណែក​អេក្រង់​នឹង​មាន​ទំហំ ៦អ៊ីញ ជា​ប្រភេទ OLED មាន Refresh Rate 90Hz និង​អាច​បង្ហាញ​រូបភាព​កម្រិត FullHD+។

ចំពោះ​ការ​ថត​​រូប Pixel 5 នឹង​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​នឹង​កាមេរ៉ា Ultrawide គួប​ផ្សំ​នឹង​កាមេរ៉ា​មេ​ធម្មតា​ទំហំ ១២,២MP។

Pixel 4a 5G

ក្រៅ​ពី Pixel 5 ក៏​មាន​លេច​ធ្លាយ​រូបភាព​ Render នៃ Pixel 4a 5G ​ផង​ដែរ ដែល​គេ​​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា​វា​មាន​ថ្ម​ទំហំ ៣៨០០ mAh, RAM ទំហំ ៦GB, អេក្រង់ 60Hz និង​ប្រើ​បន្ទះ​ឈីប Snapdragon 765G ដូច​ជា Pixel 5 ដែរ៕​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់