- 2020-08-13 03:21:21
- ព័ត៌មាន
ជិត ៩០% នៃវីដេអូបង្ហោះលើ YouTube មានអ្នកមើលមិនដល់ ១ពាន់ដង
- 2020-08-13 03:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត ៩០% នៃវីដេអូបង្ហោះលើ YouTube មានអ្នកមើលមិនដល់ ១ពាន់ដង
ចន្លោះមិនឃើញ
ត្បិតថា YouTube គឺជាបណ្ដាញវីដេអូដ៏ធំជាងគេក្នុងលោកមួយ ដែលមានចំនួនទស្សនាប្រចាំថ្ងៃរហូតដល់ខ្ទង់ ៥ពាន់លានដងមែន ប៉ុន្តែរបាយការណ៍ថ្មីមួយបានបង្ហាញថាជិត ៩០% នៃវីដេអូដែលបង្ហោះលើ YouTube មានចំនួនទស្សនាមិនដល់ ១ពាន់ដងនោះទេ។
តួលេខនេះគឺបានពីការវិភាគលើសកម្មភាពលើបណ្ដាញ YouTube ក្នុងឆ្នាំ ២០១៩ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវសេវាកម្មអនឡាញឈ្មោះថា Pex។ ក្នុងនោះដែរគេរកឃើញថាមានគណនីតិចបំផុតដែលរកចំនួនទស្សនាបានជាមធ្យម ១០ម៉ឺនដងក្នុងមួយវីដេអូ ហើយនៅឆ្នាំ ២០១៩ វីដេអូដែលបង្ហោះលើ YouTube មានត្រឹម ០,៧៧% ប៉ុណ្ណោះដែលមានចំនួនទស្សនា ១០ម៉ឺនដង។
គួរដឹងដែរថាវីដេអូបទចម្រៀងជាផ្នែកដែលមានចំនួនទស្សនាបានច្រើនជាងគេកាលពីឆ្នាំ ២០១៩ ចំណែកវីដេអូហ្គេមវិញជាប្រភេទវីដេអូដែលគេបានបង្ហោះលើ YouTube ច្រើនជាងគេ ប៉ុន្តែចំនួនទស្សនាមានតិចជាងប្រភេទវីដេអូផ្សេងៗទៀត៕