• 2020-08-06 03:35:37
  • ផលិតផលថ្មី

Galaxy Tab S7 មានអេក្រង់ 120Hz ហើយគាំទ្រសេវា 5G ទៀត

  • 2020-08-06 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Tab S7 និង Tab S7+ គឺ​ជា​ Tablet ថ្មី​ដែល Samsung បាន​ប្រកាស​ចេញ​ក្នុង​កម្មវិធី Galaxy Unpacked ដោយ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ពួក​វា​មាន​តម្លៃ​ចាប់​ពី ៦៥០​ដុល្លារ និង ៨៥០​ដុល្លារ។

  • Galaxy Tab S7+

Tab S7+ មាន​បំពាក់​ដោយ​អេក្រង់​ទំហំ ១២,៤អ៊ីញ ដែល​ជា​ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2800x1752ភីកសែល ហើយ​លើ​អេក្រង់​មាន​បង្កប់​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ទៀត​ផង។

វា​មាន​ភ្ជាប់​ដោយ​ប៊ិច​ S-Pen ជំនាន់​ថ្មី ដូច​មាន​នៅ​លើ​ Galaxy Note20 Ultra ដែរ ដែល​មាន​ន័យ​ថា​ Latency មាន​ត្រឹម 9ms ប៉ុណ្ណោះ។ Tablet នេះ​ក៏​មាន​​ភ្ជាប់​នូវ​ Microsoft Office ​ដោយ​ជា​មួយ​នូវ​ការ​បន្ថែម​ក្ដារ​ចុច​ និង​ DeX Mode ធ្វើ​ឲ្យ​បទ​ពិសោធន៍​ប្រើ​ប្រាស់ Tablet នេះ ​ប្រៀប​ដូច​ជា​ការ​ប្រើ​ឡេបថប​អ៊ីចឹង។

វា​មាន​កម្រាស់​ស្ដើង​ត្រឹម​តែ ៥,៧ម.ម ប៉ុន្តែ​មាន​ថ្ម​ទំហំ​ដល់ ១០០៩០ mAh ដែល​អាច​ទស្សនា​វីដេអូ​ជាប់​បាន​រយៈពេល​ដល់ ១៦​ម៉ោង។ បន្ថែម​ពី​នេះ​វា​គាំទ្រ​នូវ​ការ​សាក​ល្បឿន 45W ផង​ដែរ ប៉ុន្តែ​ត្រូវ​ទិញ​ឆ្នាំង​សាក​ថែម​ពី​ក្រៅ​ បើ​ចង់​សាក​បាន​ដល់​ល្បឿន 45W។

Tab S7+ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865+ ដែល​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB ឬ ៨GB និង​មាន​ជម្រើស​អង្គ​ផ្ទុក ១២៨GB ឬ ២៥៦GB ដែល​បន្ថែម​ទំហំ​បាន​ដោយ​ប្រើ​ប្រាស់​ microSD។

ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ពីរ​គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​ទំហំ ១៣MP និង​កាមេរ៉ា Ultrawide ទំហំ ៥MP ហើយ​​នៅ​ក្បែរ​នោះ​មាន​បន្ទាត់​ឆក់​សម្រាប់​ដាក់​ប៊ិច S-Pen។ សម្រាប់​ការ​​ហៅ​ចេញ​ជា​វីដេអូ មាន​កាមេរ៉ា​ទំហំ ៨MP នៅ​ផ្នែក​ខាង​មុខ។

លើ​ទីផ្សារ​អាមេរិក​ Galaxy Tab S7 មាន​តម្លៃ​ចាប់​ពី ៨៤៩​ដុល្លារ សម្រាប់​ប្រភេទ​ប្រើ Wi-Fi។ ចំណែក​ប្រភេទ​ប្រើ LTE 4G មាន​តម្លៃ​ចាប់​ពី ៩៤៩​ដុល្លារ និង​ប្រភេទ 5G មាន​តម្លៃ​ចាប់​ពី ១០៤៩​ដុល្លារ ដែល​លក់​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី២១ ខែ​សីហា។

  • Galaxy Tab S7

Tab S7 មាន​បំពាក់​ដោយ​អេក្រង់​ទំហំ ១១អ៊ីញ ដែល​ជា​ប្រភេទ​អេក្រង់ LTPS TFT មិន​មែន​ AMOLED ដូច​ជា​ Tab S7+ ឡើយ។ យ៉ាងណាក្ដី​វា​នៅ​តែ​មាន​ Refresh Rate 120Hz ប៉ុន្តែ​ប៊ិច​ S-Pen មាន​ Latency 26ms ដូច​គ្នា​នឹង​ Galaxy Note20 ធម្មតា​ដែរ។ មួយ​ទៀត​ នៅ​លើ​អេក្រង់​មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដទៃ​នោះ​ទេ ត្រូវ​ផ្លាស់​ទី​ទៅ​កាន់​ផ្នែក​ចំហៀង​វិញ។

ចំពោះ​​បន្ទះ​ឈីប​ ​ជម្រើស​ទំហំ​ RAM និង​អង្គ​ផ្ទុក រួម​ជា​មួយ​កាមេរ៉ា​ខាង​មុខ និង​ខាង​ក្រោយ​ដូច​គ្នា​នឹង Galaxy Tab S7+ ដែរ ប៉ុន្តែ​ថាមពល​ថ្ម​បាន​ទម្លាក់​មក​នៅ​ត្រឹម ៧០៤០mAh ដែល​អាច​មើល​វីដេអូ​ជាប់​បាន​ដល់ ១៥ម៉ោង។

​លើ​ទីផ្សារ​អាមេរិក​ Galaxy Tab S7 មាន​តម្លៃ​ចាប់​ពី ៦៤៩​ដុល្លារ សម្រាប់​ប្រភេទ​ប្រើ Wi-Fi។ ចំណែក​ប្រភេទ​ប្រើ LTE 4G មាន​តម្លៃ​ចាប់​ពី ៧៤៩​ដុល្លារ និង​ប្រភេទ 5G មាន​តម្លៃ​ចាប់​ពី ៨៤៩​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់