• 2020-08-06 01:55:43
  • ព័ត៌មាន

បង្ហាញមុខឡាន Nissan Frontier ជិះបាន ១លានម៉ាយ៍

  • 2020-08-06 01:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Frontier ឆ្នាំ២០០៧មួយគ្រឿង ដែលបានធ្វើដំណើរអស់ចម្ងាយ ១លានម៉ាយ៍ (១,៦លានគីឡូម៉ែត្រ) ឥឡូវនេះត្រូវចូលនិវត្តន៍ហើយ។ វានឹងត្រូវដាក់តាំងនៅរោងចក្រ Nissan Smyrna Vehicle Assembly Plant ក្នុងទីក្រុង Smyrna រដ្ឋ Tennessee សហរដ្ឋអាមេរិក ដែលជាទីតាំងវាចាប់កំណើត។

រថយន្ត Frontier ដែលមានរហ័ស្សនាមថា “Million Mile Frontier” នេះ គឺជាកម្មសិទ្ធិរបស់លោក Brian Murphy​ ដែលជាអ្នកដឹកទំនិញម្នាក់ក្នុងទីក្រុង Chicago​ ដោយលោកបានប្រើវាអស់រយៈពេល ១៣ឆ្នាំមកហើយ។

គួរឲ្យដឹងថា អំប្រ៊ីយ៉ាលើរថយន្ត Frontier របស់លោក Murphy អាចមានអាយុកាលដល់ ៨០១ ០០០ម៉ាយ៍ (១,២៨លានគីឡូម៉ែត្រ) ខណៈច្រវ៉ាក់ ត្រូវការផ្លាស់ប្តូរនៅកុងទ័រ ៧០០ ០០០ម៉ាយ៍ (១,១២គីឡូម៉ែត្រ), ធុងទឹក និងដុំភ្លើង អាចស៊ូបាន ៤៥០ ០០០ម៉ាយ៍ (៧២៤ ០០០គីឡូម៉ែត្រ) ខណៈកៅអីអ្នកបើកបរ បានត្រឹម ៥០០ ០០០ម៉ាយ៍ (៨០០ ៤០០គីឡូម៉ែត្រ) ក៏ត្រូវប្តូរចេញ។

យ៉ាងណាមិញ ក្រុមហ៊ុន Nissan បានជូនកាដូរថយន្ត Frontier ស៊េរីឆ្នាំ២០២០ មួយគ្រឿងទៅលោក Murphy ដើម្បីជាការលើកទឹកចិត្ត៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់