• 2020-07-21 12:29:12
  • ផលិតផលថ្មី

កប់ណាស់! realme C11 ចេញជាផ្លូវការថ្ងៃនេះ កាន់ថ្មបានដល់ ៤០ថ្ងៃ តម្លៃពិសេសត្រឹមតែ ១១៩ដុល្លារ

  • 2020-07-21 12:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះហើយ។ realme C11 ជាទូរសព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ 5000 mAh ដែលកាន់ថ្មបានរហូតដល់ ៤០ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ ៦,៥ អ៊ីញ ដែលអាច​ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។ realme C11 មានតម្លៃត្រឹមតែ ១១៩ ដុល្លារប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេស្គាល់ថាជា ស្មាតហ្វូនកម្រិតថវិកា ដែលមានថ្មធំ និងការរចនាទាន់សម័យបំផុត។

ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់40ថ្ងៃ

ស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន។ realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ ៤០ថ្ងៃ។ មិនតែប៉ុណ្ណោះថាមពលថ្មធំនេះ អាច​ឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្រ្តីបានរហូតដល់ ១៦៩,៨ ម៉ោង មើលភាពយន្តបាន ២១ ម៉ោង និងអាចលេងហ្គេមបានរហូតដល់ ១២ម៉ោង។ លើសពីនេះទៅទៀត realme C11 ភ្ជាប់ជាមួយមុខងារ APP Freezing និង មុខងារសន្សំសំចៃថ្ម ជាមួយAI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ។

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់។ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។ ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេស វាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង។

ការរចនាដែលពេញនិយមឈានមុខគេ និងបានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian

ដើម្បីផ្តល់អោយយុវវ័យនូវផលិតផលដែលពេញនិយមនិងឈានមុខគេ realme តែងតែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗនៅក្នុងការរចនារបស់ខ្លួន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍និងនាំមកនូវរូបរាងថ្មី ។ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ ១៣លាននាក់នៅជុំវិញពិភពលោក realme បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូប geometric របស់ Piet Cornelies Mondrian ។

ដោយសារតែ “ C ” តំណាងអោយភាពសំបូរបែប និងភាពច្នៃប្រឌិត ដូច្នេះហើយ realme C11 បានផ្តល់ជា 2ពណ៌សម្រាប់ជ្រើសរើសគឺ Mint Green និង Pepper Grey។

ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C series កាលពីមុននោះគឺ ឆ្នូតដែលនៅផ្នែកខាងក្រោយគឺបានឆ្លងកាត់ការប៉ូលាចំនួន ៣០០នាទី និងមានខ្សែកោងរហូតដល់ជាង ៤៥០ ខ្សែកោង ធ្វើឲ្យ​កាន់តែងាយស្រួលក្នុងការចាប់កាន់ និងមិនងាយប្រលាក់ស្នាមម្រាមដៃ។

អេក្រង់ទំហំ ៦.៥ អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់

realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៦,៥ អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។ ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង ៨៨,៧% នៃតួខ្លួនរបស់វា ។

បន្ទះឈីបខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ ១១៩ដុល្លារ

realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយនិងមានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។ Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយ ក្នុងចំណោមបន្ទះឈីប MediaTek។ ដោយបំពាក់ជាមួយនូវ2GB RAM+32GB ROM និងដំណើរការដោយ LPDDR4X RAM។ បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង ២០% និង សមត្ថភាព RAM កើនឡើងបាន ១០០% ។ វាមានរន្ធ ៣សម្រាប់ដាក់កាត ដែលអាចដាក់បាន SIM ២ និង Memory កាត ១ (ដែលអាចបន្ថែមបានដល់ 256GB)។

ស្មាតហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់

realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត” រចនាបថរបស់វា អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម។ រចនាបថដែលស្អាតប្លែក នៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា នេះតទៅ។ ហើយ realme C11 មាន ២ ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ(Pepper Grey) ដែលមាន អង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ៕

មតិយោបល់