- 2020-07-21 08:01:33
- ព័ត៌មាន
មិនមែនរកបានតែលើ YouTube លើ IG វិញក៏ PewDiePie បូមលុយបានរាប់ម៉ឺនដុល្លារដែរ
- 2020-07-21 08:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនរកបានតែលើ YouTube លើ IG វិញក៏ PewDiePie បូមលុយបានរាប់ម៉ឺនដុល្លារដែរ
ចន្លោះមិនឃើញ
ក្នុងបញ្ជីប្រចាំឆ្នាំ ២០២០ របស់ HopperHQ.com អំពីបុគ្គលដែលស៊ីថ្លៃជាងគេទាំង ២២០នាក់ ពេលជួលឲ្យបង្ហោះលើ Instagram ម្ដងៗ គេសង្កេតឃើញមានវត្តមានរបស់ YouTuber ល្បីៗមួយចំនួន។
ក្នុងបញ្ជីបានបង្ហាញថា Felix Kjellberg ដែលគ្រប់គ្នាស្គាល់ថាជា PewDiePie ម្ចាស់គណនី YouTube ធំជាងគេលំដាប់លេខពីរលើលោក មានអ្នក Follower លើ Instagram ចំនួន ២០,៩លាននាក់ អាចរកបាន ៧២ ៥០០ដុល្លារ ពីការជួលឲ្យផ្សព្វផ្សាយលើ Instagram ម្ដងៗ។
ក្រៅពីនេះដែរគេក៏ឃើញឈ្មោះ Logan Paul ដែលនៅលើ Instagram រូបគេមាន Follower ចំនួន ១៨លាននាក់ អាចរកបាន ៦២ ៤០០ដុល្លារ ពីការបង្ហោះម្ដង។ ចំណែក Jake Paul ដែលមាន Follower ១៣,៣លាននាក់ អាចរកបាន ៤៥ ៩០០ដុល្លារ។
គួរដឹងថា PewDiePie, Logan Paul និង Jake Paul សុទ្ធតែ YouTube ល្បីៗដែលអាចរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗតាមរយៈ YouTube៕