- 2020-07-21 06:19:21
- ព័ត៌មាន
រឿងគួរនិងមិនគួរធ្វើ ពេលទូរសព្ទចាស់ធ្លាក់ចូលទឹក
- 2020-07-21 06:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងគួរនិងមិនគួរធ្វើ ពេលទូរសព្ទចាស់ធ្លាក់ចូលទឹក
ចន្លោះមិនឃើញ
បើទូរសព្ទធ្លាក់ចូលទឹក កុំតក់ស្លុត បើមានប្រតិកម្មលឿនអាចការពារមិនឲ្យទឹកចូលទូរសព្ទបាន ចំពោះទូរសព្ទចាស់ៗដែលគ្មានបច្ចេកវិទ្យាការពារជម្រាបទឹក Waterproof ឬ Water resistant។ ដំបូងគួរស្រង់ចេញពីទឹកភ្លាមៗ បើអ្នកទុកឲ្យនៅក្នុងទឹកកាន់តែយូរ ទឹកកាន់តែច្រើនបន្តជ្រាបចូលសមាសធាតុខាងក្នុង ។
សកម្មភាពពុំគួរធ្វើ
សកម្មភាពគួរធ្វើ
១) បិទទូរសព្ទភ្លាម បើមិនទាន់រលត់។
២) ដោះ SIM និង MicroSD Card ចេញ។
៣) បើមានទូរសព្ទចាស់ ដោះគម្របក្រោយ និងដោះថ្មចេញ។ ប៉ុន្តែដោយសារស្មាតហ្វូននាពេលបច្ចុប្បន្នភាគច្រើនមិនអាចដោះគម្របក្រោយបានងាយស្រួល ល្អបំផុតទៅជួបជាង ប៉ុន្តែបើមានឧបករណ៍គ្រប់គ្រាន់ អាចដោះខ្លួនឯងបាន ព្រោះមានវីដេអូបង្ហាញពីវិធីច្រើនលើ YouTube។
៤) ប្រើក្រណាត់ទន់ៗ ផ្ដិតយកទឹក និងសំណើមចេញ ប៉ុន្តែមិនគួរជូតអូសនោះទេ ដោយសារសំណល់ទឹកអាចរុញច្រានទៅចំណុចផ្សេង។
៥) បើឃើញទឹកច្រើន អាចប្រើម៉ាស៊ីនបូម (Vacuum) ស្រូបទឹកចេញ ពីតំបន់ដែលពិបាកផ្ដិតសំណើមចេញ។
៦) ដាក់ទូរសព្ទក្នុងកញ្ចប់មួយ មានអង្ករក្នុងរយៈពេលមួយ អាចជួយសម្ងួតទូរសព្ទបាន។
៧) ទុកទូរសព្ទឲ្យស្ងួតរយៈពេល ពីមួយ ទៅពីរថ្ងៃ ដោយកុំព្យាយាមបើកដំណើរការម៉ាស៊ីន។ អាចប្រើ SIM Card ដាក់ក្នុងទូរសព្ទចាស់សិន ក្នុងការប្រើមួយរយៈពេលនេះ។
៨) ក្រោយប៉ុន្មានថ្ងៃ អាចដោះទូរសព្ទចេញពីកញ្ចប់អង្ករ ហើយដាក់ថ្មចូល បើកដំណើរការប្រព័ន្ធ។
៩) បើទូរសព្ទមិនអាចបើកបាន ព្យាយាមសាកថ្ម។ បើនៅតែមិនដំណើរការ នេះអាចមកពីថ្មខូច អាចយកទូរសព្ទទៅជួបជាងពិនិត្យ ប្រាកដថាថ្មប្តូរមិនខាតបង់។
១០) បើស្មាតហ្វូនបើកប្រើបាន គួរតាមដានប៉ុន្មានថ្ងៃ ប្រាកដថាមានដំណើរការប្រក្រតី អាចចាក់ចម្រៀង ឬលេងហ្គេមណាមួយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ