• 2020-07-21 03:34:41
  • ព័ត៌មាន

មិនធ្លាប់ជួប! ត្រឹមមួយថ្ងៃម្ចាស់ Amazon កើនទ្រព្យ ១៣ពាន់លានដុល្លារ

  • 2020-07-21 03:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ប៉ាន់ស្មាន​របស់​ Bloomberg បាន​ឲ្យ​ដឹង​ថា​ទ្រព្យ​សម្បត្តិ​របស់​លោក Jeff Bezos អ្នក​បង្កើត​ក្រុមហ៊ុន​ Amazon ​មាន​ការ​កើន​ឡើង​​រហូត​ដល់ ១៣​ពាន់​លាន​ដុល្លារ នា​ថ្ងៃ​ចន្ទ ដែល​ទ្រព្យ​សរុប​ពេល​នេះ​​មាន​ចំនួន ១៨៩,៣ពាន់​លាន​ដុល្លារ។

គួរ​ដឹង​ថា​នេះ​ជា​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ពេល​មួយ​ថ្ងៃ​មិន​ធ្លាប់​មាន​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បញ្ជី​​មហាសេដ្ឋី​របស់ Bloomberg ដែល​បង្កើត​បាន​រយៈពេល ៨​ឆ្នាំ​មក​នេះ។

ក្នុង​ឆ្នាំ ២០២០ នេះ​ តម្លៃ​ហ៊ុន​របស់ Amazon មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ ដែល​គិត​ត្រឹម​ពេល​នេះ​មាន​​កើន​ឡើង​តម្លៃ​​​ប្រមាណ ៧៣% ​ដោយ​សារ​ការ​កើន​ឡើង​តម្រូវ​ការ​ទំនិញ​អនឡាញ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។ ទ្រព្យ​សម្បត្តិ​របស់​លោក Jeff Bezos មាន​ការ​កើន​ឡើង​រហូត​ដល់ ៧៤,៤​ពាន់​លាន​ដុល្លារ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២០ មក​ទល់​បច្ចុប្បន្ន ជា​បុគ្គលមានជាងគេក្នុងលោក៕

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់