- 2020-07-17 01:44:52
- ព័ត៌មាន
ឈីប Snapdragon 875 នឹងត្រូវផលិតដោយ Samsung
- 2020-07-17 01:44:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីប Snapdragon 875 នឹងត្រូវផលិតដោយ Samsung
ចន្លោះមិនឃើញ
ការស្រាវជ្រាវរបស់ធនាគារបណ្ដាក់ទុនមួយបានបង្ហាញឲ្យឃើញអំពីផែនការយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន MediaTek ជាមួយនឹងដំណឹងគួរចាប់អារម្មណ៍មួយចំនួន។
ផ្អែកតាមផែនការយុទ្ធសាស្ត្របានបង្ហាញថា Qualcomm គ្រោងនឹងប្រកាសឈីបចេញ Snapdragon 876G អ្នកស្នងតំណែង Snapdragon 865 នៅអំឡុងត្រីមាសទីមួយឆ្នាំក្រោយ។ វានឹងត្រូវផលិតឡើងដោយប្រើ EUV 5nm របស់ Samsung ខណៈដែលពាក្យចចាមអារ៉ាមដំបូងៗនិយាយថាឈីបនេះនឹងផលិតឡើងដោយក្រុមហ៊ុន TSMC។
ក្រោយពីប្រកាសចេញឈីបកម្លាំងខ្លាំងនេះ Qualcomm នឹងប្រកាសចេញឈីប Snapdragon 735G ដែលផលិតឡើងដោយប្រើ EUV 5nm ដូចគ្នា ហើយគេក៏នឹងឃើញមានឈីប Snapdragon 435G ប្រកាសចេញក្នុងពេលទន្ទឹមគ្នាជាមួយ Snapdragon 875G ផងដែរ។
ចំណែក MediaTek ឯណោះវិញ នៅត្រីមាសទី៣ ឆ្នាំនេះ ក្រុមហ៊ុននឹងប្រកាសចេញឈីប Dimensity 600 ផលិតឡើងដោយ 7nm ដោយឈីបនេះនឹងមានបង្កប់មកជាមួយនូវ Modem 5G សម្រាប់ប្រើលើស្មាតហ្វូនលំដាប់ថវិកា។ មុនដាច់ឆ្នាំ ២០២០ ក្រុមហ៊ុនអាចនឹងប្រកាសចេញ Dimensity 400 ដែលប្រើវិធីសាស្ត្រ 6nm ហើយនៅត្រីមាសទីពីរឆ្នាំក្រោយ អាចនឹងប្រកាសចេញឈីបកំពូលប្រើវិធីសាស្ត្រផលិត 5nm ដែលមាន Modem 5G មកជាមួយផងដែរ៕