• 2020-07-14 03:41:41
  • ព័ត៌មាន

រ៉ូយ៉ាល់អែនហ្វីល រៀបចំកម្មវិធីជួបជុំអ្នកជិះម៉ូតូដំបូងនៅកម្ពុជា មានការចូលរួមច្រើនសន្ធឹក

  • 2020-07-14 03:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាតិត្យ​សប្តាហ៍មុខនេះ ក្រុមហ៊ុនរ៉ូយ៉ាល់អែនហ្វីល បាន​ប្រារព្ធ​កម្មវិធី​ជួបជុំក្រុមអ្នកជិះម៉ូតូប្រមាណជាង ៤០នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើ​ដំណើរ​ទៅកាន់រមណីយដ្ឋានកៀនស្វាយញ៉ាំអារហារថ្ងៃត្រង់។

ជួបជុំគ្នាម៉ោង ៨និង៣០នាទីព្រឹកនៅបន្ទប់តាំងបង្ហាញ​របស់ រ៉ូយ៉ាល់អែនហ្វីល ​ដែល​មានទទួលជាកាហ្វេនិងនំក្រសង់បានបង្កើតនូវបរិយាកាសរីករាយមួយ ​សម្រាប់​ការ​ញ៉ាំ​អារហារពេលព្រឹកជុំគ្នាអមដោយការជជែកពិភាក្សាក្នុងចំនោមក្រុមអ្នកជិះម៉ូតូជាច្រើននាក់។ នៅក្នុងបន្ទប់តាំង បង្ហាញ(showroom) គេសង្កេតឃើញថាអតិថិជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រឿង​បន្លាស់​ម៉ូតូ​​ក៏ដូចជាសំលៀកបំពាក់ដែលខាងយើងមាន។ ពួកគេសប្បាយរីករាយក្នុងការ​លរ​ខោអាវទាំងនោះ ក៏ដូចជាថតរូប​សំភារៈ​ម៉ូតូ​ដែលអាចជាតម្រូវការរបស់ពួកគាត់នៅថ្ងៃអនាគត។ ​សម្រាប់​ការចូលរួមដើរមើលពីសំណាក់អតិថិជននៅក្នុងបន្ទប់តាំងបង្ហាញរបស់រ៉ូយ៉ាល់អែនហ្វីល បានបង្ហាញ​ឲ្យ​ឃើញថាបន្ទប់នេះបានដើរតួរយ៉ាងសំខាន់ក្នុងនាមជាហាងលក់សំលៀកបំពាក់និងគ្រឿងបន្លាស់របស់យីហោរ៉ូយ៉ាល់អែនហ្វីលផងដែរ។

បើ​សំឡឹងមកក្រៅបន្ទប់តាំងបង្ហាញរ៉ូយ៉ាល់អនហ្វីល ​គេ​បានហៅវាថាផ្លូវរ៉ូយ៉ាល់អែនហ្វីល (Royal Enfield Street) ជាទីវាលធំ គ្រប់គ្រាន់ក្នុងការសាកជិះ ម៉ូតូភ្នំរបស់រ៉ូយ៉ាល់អែនហ្វីល។ ម៉ូតូ៣គ្រឿង​ត្រូវ​បានដាក់​ឲ្យ​បើកសាកល្បងសំរាប់ភ្ញៀវដែលបានចូលរួម​ មានដូចជា Himalayan, Classic 500 និង​ GT Interceptor ហើយ​ជា​ពិសេស​មាន​ការចូលរួមពីអ្នកបង្ហាញម៉ូតអាជីពរបស់​ រ៉ូយ៉ាល់អែនហ្វីល​គឺ​កញ្ញា Marianne Clais​ ផង​ដែរ​។ សំរាប់អ្នកដែលចូលចិត្ត​បើក​ផ្សង​ព្រេង​តាម​ផ្លូវ​ខេត្ត ឬ​ក្នុង​ព្រៃ​ Himalayan ​គឺ​ជា​ជម្រើស​ល្អ​បំផុត។

​មុន​ម៉ោង ១២ថ្ងៃ​ត្រង់​​គេ​បាន​ចាប់​ផ្ដើម​ការ​ធ្វើ​​ដំណើរ​​ជាក្រុម​ក្នុង​ការ ជិះម៉ូតូ​ឆ្ពោះទៅកាន់រមណីយដ្ឋានកៀនស្វាយដើម្បីបង្កើតនូវ​ចំណង​មិត្តភាព Enfield Rider Club សំរាប់ថ្ងៃអនាគត។ បរិយាកាសញ៉ាំអារហារថ្ងៃត្រង់បាន បង្កើតនូវការចងចាំល្អផ្សេងទៀតក្នុង​ចំណោន​ក្រុមអ្នកជិះម៉ូតូក្នុងការចែករំលែកបទពិសោធន៏អំពីម៉ូតូដែលគាត់មានសព្វថ្ងៃ បទពិសោធន៍ថ្មីៗ ដែលពួកគាត់ធ្លាប់ជួបប្រទះកន្លងមកនៅពេលបើកបរម៉ូភ្នំទៅផ្លូវឆ្ងាយ ក៏ដូចជាចំនាប់អារម្មណ៍ក្នុងការចង់ទិញម៉ូតូ Classic 500 ដើម្បីបើក បរក្នុងក្រុង និងរឿងរ៉ាវជាច្រើនទៀតរបស់ក្រុមអ្នកស្នេហា​ការ​ជិះម៉ូតូដែល​មិនអាចនឹងរៀបរាប់អស់ក្នុងការសរសេរ។ ក្រុមអ្នកជិះម៉ូតូ​ខ្លះមាន​ការភ្ញាក់ផ្អើលចំពោះតំលៃរបស់ម៉ូតូ​ព្រោះវាសមរម្យហួសពីគុណភាពនិង​ប្រវត្ត​របស់វា ។

រ៉ូយ៉ាល់អែនហ្វីល​សូម​ថ្លែង​អំណរគុណ​ដល់​ភ្ញៀវ​បរទេស​និង​ក្រុមអ្នកជិះម៉ូ​តូច​ទាំងអស់​សម្រាប់​ការចូលរួមកម្មវិធីដោយសេរីដំបូងរបស់​ក្រុមហ៊ុន​។ វត្តមានរបស់អ្នកគ្រប់គ្នាជាការចាប់ផ្តើមដ៏ល្អ​សម្រាប់​ រ៉ូយ៉ាល់អែនហ្វីល​ ក៏ដូចជាត្រួសត្រាយផ្លូវ​ឲ្យ​មានកម្មវិធីផ្សេងៗទៀត​នាពេលខាងមុខ។ កម្មវិធីនេះផង ដែរពិតជាទទួលបានការគាំទ្រច្រើនពីសំនាក់ក្រុមអ្នកជិះម៉ូតូ​​ហើយការ​បញ្ជា​ទិញពីអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

មតិយោបល់