- 2020-07-09 01:14:51
- ព័ត៌មាន
ឈីប SD 865+ ចេញជាផ្លូវការ ទូរសព្ទពីរនឹងមានប្រើមុនគេ
- 2020-07-09 01:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីប SD 865+ ចេញជាផ្លូវការ ទូរសព្ទពីរនឹងមានប្រើមុនគេ
ចន្លោះមិនឃើញ
Qualcomm បានបង្ហាញចេញបន្ទះឈីប Snapdragon 865+ ដែលមាន CPU មេរបស់វាមានល្បឿនរត់ដល់ទៅ 3.1GHz មានការកើនឡើង ១០% បើធៀបនឹង CPU មេលើ Snapdragon 865 ដែលមានល្បឿន 2.84GHz។
ចំណែក GPU Andreno 650 វិញ មានល្បឿន Render ក្រាហ្វិកបានលឿនជាងមុន ១០% បើប្រៀបនឹង GPU លើ Snapdragon 865។ ការបង្កើនល្បឿនឲ្យលឿនជាងមុននេះនឹងធ្វើឲ្យ Refresh Rate ខ្ពស់ៗលើអេក្រង់ស្មាតហ្វូនដំណើរការកាន់តែរលូន។
បន្ថែមពីនេះដែរ SD 865+ ក៏មានការផ្លាស់ប្ដូរត្រង់ផ្នែកតភ្ជាប់ផងដែរ ដោយវាមានប្រើប្រាស់ Wi-Fi 6E និង Bluetooth 5.2 ជំនួសឲ្យ Wi-Fi 6 និង Bluetooth 5.1 លើបន្ទះឈីប SD 865 ធម្មតា។ សម្រាប់ផ្នែកផ្សេងទៀតនៅរក្សាដូចដើម ដូចជាគាំទ្រ Refresh Rate 144Hz, ថតវីដេអូកម្រិត 8K, ថតរូបសន្លឹកទំហំ ២០០MP, គាំទ្រសេវា 5G (មានទាំង mmWave និង sub-6GHz) និងបច្ចេកវិទ្យាសាកថ្ម Quick Charge 4+។
ក្រុមហ៊ុន Asus និង Lenovo បានបញ្ជាក់ថាពួកគេនឹងជាម៉ាកយីហោស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីបថ្មីនេះ ជាមួយនឹងស្មាតហ្វូន ROG Phone 3 និង Legion Gaming Phone៕