• 2020-07-03 06:39:28
  • ព័ត៌មាន

សេចក្ដីស្លាប់ ជា​ឱសថប៉ូវបំប៉ន​ទឹក​ចិត្ត​ Steve Jobs មិន​ឱ្យ​​ខ្លាច​បរាជ័យ

  • 2020-07-03 06:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួលបានជោគជ័យ និង​ដើម្បី​ចែករំលែក​ចំណេះដឹង មនុស្ស​​ជា​ច្រើនបាន​លើកឡើង​​ ពីវិធីសាស្ត្រជាច្រើន​ធ្វើយ៉ាងណាឱ្យខ្លួនឯង មានភាពរឹងមាំ មានភាព​​ក្លាហាន ​មាន​ទឹកចិត្តមោះមុត មិនចុះញម និងខ្លាចបរាជ័យ។

ចំណែក​លោក Steve Jobs បិតា​​​ស្ថាបនិក​ក្រុមហ៊ុន​​បច្ចេកវិទ្យា​យក្ស Apple ក៏​បាន​បង្ហាញ​វិធី​លើក​ទឹក​ចិត្ត​ផងដែរ ដោយលោក​បាន​យក "​សេចក្ដី​ស្លាប់" មក​ធ្វើ​ជា​ថ្នាំ​ប៉ូវ​បំប៉ន​គំនិត និង​ទឹក​ចិត្ត​​​ខ្លួនប្រឆាំង​ភាព​​បរាជ័យ មុនក្លាយជាបុគ្គល​​ម្នាក់​ខ្លាំង​​ផ្នែក​បច្ចេកវិទ្យា។

មេ​បច្ចេកវិទ្យា​កើត​នៅ​ទីក្រុង​​ San Francisco រដ្ឋ California បាន​និយាយ​​យ៉ាង​ដូច្នេះ៖ "ការដែលចាំថា ខ្លួនខ្ញុំនឹងស្លាប់ឆាប់ៗេនះ​ ​គឺ​ជា​​កម្លាំង​​សំខាន់​បំផុតដែល​ខ្ញុំ​​​ធ្លាប់​ជួប ដែលជួយ​ឱ្យ​​ខ្ញុំ​​សម្រេច​​ចិត្តលើរឿង​សំខាន់ៗក្នុង​ជីវិត។ ពេលគិតដល់ថាខ្លួនឯងនឹងត្រូវស្លាប់ យើងលែងភ័យខ្លាច​នឹងភាពអាម៉ាស់ ឬ​ភាពបរាជ័យ។"

បរាជ័យ​នីមួយ​ៗ​របស់ Steve Jobs ​​​ធ្វើ​​ឱ្យ Apple កាន់​តែ​ខិត​ជិត​​ភាព​ជោគជ័យ​​។ យ៉ាងណា​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​យក្ស​អាមេរិក ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោយ​នាយក​ប្រតិបត្តិ​ថ្មី គឺ​លោក​ Tim Cook មាន​តម្លៃ​ ១ទ្រីលាន​ដុល្លារ ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំ​បំផុតលើ​លោក ក្នុង​​បញ្ជី​ទស្សនាវដ្ដី Forbes។

អតីត​ស្ថាបនិក ប្រធាន និង​នាយក​ប្រតិបត្តិ Apple ខាង​លើ កើត​នៅថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៥៥ ​និង​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ​២០១១ អាយុ ៥៦​ឆ្នាំ​ដោយ​ជំងឺ​មហារីក៕

ប្រភព៖ CNBC ប្រែសម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់