- 2020-06-26 06:56:19
- ព័ត៌មាន
ទីបំផុតឡាន Bentley Mulsanne បានសម្រាកដោយស្ងប់សុខហើយ
- 2020-06-26 06:56:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតឡាន Bentley Mulsanne បានសម្រាកដោយស្ងប់សុខហើយ
ចន្លោះមិនឃើញ
Bentley បានបញ្ចប់ការផលិតរថយន្តប្រណីតម៉ូដែល Mulsanne ជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនបានផលិតរថយន្តនេះដោយដៃបានជាង ៧ ៣០០គ្រឿង រួចមក ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។
ជាការបញ្ចប់ការផលិតជាផ្លូវការនេះ បុគ្គលិក Bentley បាននាំគ្នាឈរថតរូបជុំគ្នាដោយឈរឆ្ងាយៗពីគ្នា ជាមួយរថយន្តប៉ុន្មានគ្រឿងដែលផលិតជាលើកចុងក្រោយ ក្នុងនោះមានប្រភេទពិសេសឈ្មោះថា Mulsanne Speed 6.75 Edition by Mulliner ដែលវាមានពណ៌មាស លាយខ្មៅ។
Mulsanne Speed 6.75 Edition by Mulliner គឺមានផលិតត្រឹម ៣០គ្រឿងប៉ុណ្ណោះ ដែលវាមានបំពាក់ដោយម៉ាស៊ីន ៦,៧៥លីត្រ V8 ដែលម៉ាស៊ីននេះក៏នឹងត្រូវឈប់ប្រើនាឆ្នាំនេះដែរ ក្រោយពីបានប្រើប្រាស់អស់ជាង ៦០ឆ្នាំរួចមក៕