- 2020-06-23 03:58:39
- ហាងឆេងផលិតផល
តាមដានតម្លៃ OnePlus 8 កំពុងលក់តាមហាង!
- 2020-06-23 03:58:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានតម្លៃ OnePlus 8 កំពុងលក់តាមហាង!
ចន្លោះមិនឃើញ
ត្រកូល OnePlus 8 បានប្រកាសចេញជាផ្លូវការនៅដើមខែមេសា ជាមួយតម្លៃ ៦៩៩ដុល្លារ ទំហំ ១២៨GB និងតម្លៃ ៧៩៩ដុល្លារ ទំហំ ២៥៦GB។ ចំណែក OnePlus 8 Pro មានតម្លៃ ៨៩៩ដុល្លារ សម្រាប់ទំហំ ១២៨GB ហើយតម្លៃ ៩៩៩ដុល្លារ សម្រាប់ទំហំ ២៥៦GB។
សម្រាប់តម្លៃ OnePlus 8 និង OnePlus 8 Pro នៅតែបន្តធ្លាក់ចុះនៅតាមហាងនៅកម្ពុជា។ តាមប្រភពពីហាងក្នុងស្រុកទូសព្ទត្រកូល OnePlus នេះបច្ចុប្បន្នដាក់លក់ក្នុងតម្លៃ៖
OnePlus 8
ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៥៤៩ដុល្លារ។
ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៦២៩ដុល្លារ។
OnePlus 8 Pro
ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៧៩៩ដុល្លារ។
ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៨៨៩ដុល្លារ។
ឃើញថាតម្លៃមានការធ្លាក់ចុះជាង ១០០ដុល្លារ បើធៀបទៅនិងពេលលក់ដំបូង ទាំងសម្រាប់ OnePlus 8 និង OnePlus 8 Pro ៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សាក្នុងស្រុុក។