• 2020-06-19 04:14:35
  • ព័ត៌មាន

Apple ប្រកែកមិនទទួលកម្មវិធីមួយរបស់ Facebook ដាក់លើ App Store ខ្លួន

  • 2020-06-19 04:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកែក​មិន​ទទួល​​ជា​ថ្មី​ម្ដង​ទៀត​នូវ​កម្មវិធី Facebook Gaming ​សម្រាប់​ដាក់​លើ​ iOS App Store របស់​ខ្លួន។ កម្មវិធី​នេះ​ត្រូវ​បាន Apple ត្រួត​ពិនិត្យ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​សម្រេច​ថា​មិន​ទទួល​យក​វា​យ៉ាង​ច្បាស់​តែ​ម្ដង។

ក្រុម​ការងារ​របស់ Facebook ហាក់​មិន​​ភ្ញាក់ផ្អើល​នឹង​ការ​សម្រេច​ចិត្ត​របស់ Apple ឡើយ ដោយ​សារ​ពួក​គេ​បាន​ព្យាយាម​ដាក់​ដំណើរ​ការ​កម្មវិធី​នេះ​លើ App Store តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​មិន​ទទួល​បាន​ជោគជ័យ​ម្ដង​ឡើយ។

Facebook Gaming ប្រៀប​ដូច​ជា​ Game Store មួយ​​ ដែល​មាន​ផ្ដល់​ជូន​​ហ្គេម​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​នោះ ហើយ​អ្នក​លេង​អាច​ធ្វើ​ការ​ Live Stream ការ​លេង​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម​របស់ Facebook បាន​ផង​ដែរ។ ដោយ​សារ​តែ​វា​ជា​ Game Store មួយ ទើប​​ Apple មិន​ព្រម​អនុញ្ញាត​ឲ្យ​វា​មាន​លើ​ App Store របស់​ខ្លួន ព្រោះ​ថា​​មុខ​ជំនួញ App Store និង Apple Arcade របស់ Apple អាច​រង​ផល​ប៉ះពាល់​ពី​ Facebook Gaming នេះ ពោល​​គឺ​អាច​ខាត​បង់​ចំណូល។

ទោះ​បី​ជា​​មិន​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​មែន ប៉ុន្តែ Facebook ​រំពឹង​ថា​ Apple អាច​នឹង​គិតគូរ​ឡើង​វិញ​លើ​ការ​ច្រាន​ចោល​សំណើ​របស់​ខ្លួន៕​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់