- 2020-06-17 02:34:27
- ព័ត៌មាន
ចេញមកហើយ! បន្ទះឈីប 5G សម្រាប់ទូរសព្ទតម្លៃធូរ
- 2020-06-17 02:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមកហើយ! បន្ទះឈីប 5G សម្រាប់ទូរសព្ទតម្លៃធូរ
ចន្លោះមិនឃើញ
Qualcomm បានប្រកាសចេញបន្ទះឈីប Snapdragon 6-series ដំបូងគេដែលគាំទ្រនូវសេវា 5G សម្រាប់ប្រើប្រាស់លើស្មាតហ្វូនដែលមានតម្លៃធូរ បន្ថែមពីលើឈីប Snapdragon 765G និង Snapdragon 865។
Snapdragon 690 នេះគឺជាអ្នកស្នងតំណែង Snapdragon 675 ដែលវាមានបំពាក់មកជាមួយនូវ Modem X51 ដែលជា Modem 5G។ វាគឺផ្នែកមួយនៃគោលដៅរបស់ Qualcomm ក្នុងការផ្ដល់នូវស្មាតហ្វូន 5G តម្លៃធូរដល់អតិថិជនទូទាំងពិភពលោក។ ក្រុមហ៊ុន HMD, LG, Motorola, Sharp, TCL និង Wingtech រំពឹងថានឹងប្រកាសចេញស្មាតហ្វូនថ្មីដែលប្រើឈីបថ្មីនេះឆាប់ៗ។
Snapdragon 690 នេះមានល្បឿន CPU លឿនជាងមុន ២០% និងល្បឿនក្រាហ្វិកលឿនជាងមុន ៦០% បើធៀបនឹងឈីប Snapdragon 675។ ក្រៅពីមានពាំនាំនូវសេវា 5G ហើយនោះ ឈីបថ្មីនេះក៏អាចគាំទ្រការថតវីដេអូ HDR កម្រិត 4K/30fps និងគាំទ្រការថតរូបសន្លឹកដល់ទំហំ ១៩២MP។
បន្ថែមពីនេះដែរវាក៏មានគាំទ្រនូវ Refresh Rate នៃអេក្រង់រហូតដល់ ១២០Hz នៅក្នុងកម្រិត FHD+ និងមាន Quick Charge 4+ ហើយមានគាំទ្រនូវ Wi-Fi 6 ទៀតផង។ លើឈីបនេះក៏មាននូវ AI Engine ជំនាន់ថ្មី ដែលធ្វើឲ្យការប្រើប្រាស់ Filter Snapchat កាន់តែរលូន មិនទាក់ៗដូចមុន ហើយក៏ជួយដល់ការផ្លាស់ប្ដូរពីកាមេរ៉ាមួយប្រភេទទៅកាមេរ៉ាមួយប្រភេទទៀត ហើយកាន់តែមានភាពរលូនល្អផងដែរ៕