• 2020-06-15 05:24:49
  • ព័ត៌មាន

តម្លៃ Option មួយលើឡាន Lexus LS 500 អាចទិញបាន Corolla ឆ្នាំ២០២០ មួយគ្រឿង

  • 2020-06-15 05:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus LS 500 គឺជារថយន្ត Sedan ប្រណីតបំផុតមួយរបស់ជប៉ុន ហើយក៏ជាគូប្រជែងជាមួយនឹងរថយន្តអាល្លឺម៉ង់ ដូចជា BMW 7 Series និង Mercedes-Benz S Class ផងដែរ។

នៅលើរថយន្ត LS 500 ឆ្នាំ២០២០ តម្លៃ ១១៥ ០០០ដុល្លារនេះ មាន Option មួយ មានតម្លៃរហូតដល់ទៅ ២៣ ០០០ដុល្លារឯណោះ។

Option តម្លៃស្មើឡាន Corolla ឆ្នាំ២០២០ មួយគ្រឿងនេះ (តម្លៃចាប់ពី ១៩ ៦០០ដុល្លារនៅអាមេរិក) មានឈ្មោះថា "Executive Package with Kiriko Glass”។

កញ្ចប់ Option ដ៏ថ្លៃខាងលើនេះរួមមានលក្ខណៈពិសេសជាច្រើន ដូចជា៖

  • កញ្ចក់ Kiriko Glass នៅលើទ្វារខាងក្នុងរថយន្ត
  • ក្រណាត់បត់ដោយដៃ នៅលើទ្វារខាងក្នុងរថយន្ត
  • កៅអីក្រោយធំអាចសារ៉េបាន ២២បែប (អាចសារ៉េផ្តេកបាន និងមានកន្លែងដាក់ជើង) ហើយមានមុខងារក្តៅ-ត្រជាក់ និងម៉ាស្សា
  • កៅអីខាងក្រោយមានពោងការពារជង្គង់
  • កៅអីមុខអាចសារ៉េបាន ២៨បែប ហើយមានមុខងារក្តៅ-ត្រជាក់ និងម៉ាស្សា
  • កៅអីខាងក្រោយមានអេក្រង់បញ្ជាទំហំ ៧អ៊ីញ ស្រោបដោយស្បែក និងឈើ
  • មុខងារម៉ាស៊ីនត្រជាក់ ៤ តំបន់
  • របាំងការពារកម្តៅថ្ងៃនៅកញ្ចក់ចំហៀងខាងក្រោយ

ប្រភព៖ lexus ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់