• 2020-05-29 07:51:45
  • ព័ត៌មាន

ហេតុផល​សំខាន់ៗ ដែល​បញ្ជាក់ពីភាពរីកចម្រើន​​ខ្លាំង​នៃ​​ផ្នែកសេវាកម្មរថយន្ត MG

  • 2020-05-29 07:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឆ្លើយតបជាមួយនឹងកំណើននៃការលក់ចេញរបស់រថយន្ត MG (Morris Garages) ក៏ដូចជាចំនួនរថយន្តជាច្រើនគ្រឿងដែលកំពុងចរាចរណ៏នៅលើដងផ្លូវនៃប្រទេសកម្ពុជា ផ្នែកសេវាកម្មថែទាំ និងជួសជុលរថយន្ត MG បាននឹងកំពុងព្យាយាមអភិវឌ្ឍន៍​ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន MG ទាំងអស់ ដើម្បីទទួលបានគុណភាពសេវាកម្មល្អ និងជាទីទុកចិត្តរបស់លោកអ្នក។

ផ្នែកសេវាកម្មថែទាំនិងជួសជុលរថយន្ត MG បាននឹងបង្កើនការយក់ចិត្តទុកដាក់និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដើម្បីអាចបំពេញការថែរទាំរថយន្តអោយបានត្រឹមត្រូវ និងខ្ផាប់ខ្ផួនទៅតាមបទដ្ឋានពីរោងចក្រ ដោយមានរបៀបកត់សម្គាល់និងទំនាក់ទំនងក្រើនរំលឹកដល់អតិថិជន MG ទាំងអស់ដោយពុំចាំបាច់បារម្មណ៍ ឬភ្លេចជាយថាហេតុណាមួយ។

លើសពីនេះទៅទៀតផ្នែកសេវាកម្មថែទាំនិងជួសជុលរថយន្ត MG បានបំពេញបន្ថែមនូវឧបករណ៍ និងសម្ភារៈ​ទំនើបៗមួយចំនួនទៀត ដើម្បីបង្កើនគុណភាពការងារនិងភាពច្បាស់លាល់ក្នុងការផ្តល់ដំណោះស្រាយជូនអតិថិជនផងដែរ។

ដូចគ្នាផងដែរ ជាមួយនឹងការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងបន្ថែមនៅធនធានមនុស្សជាចម្បង MG ក៏បានសាងសង់ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តដ៏ធំមួយដើម្បីធានាដល់ការផ្គត់ផ្គង់រាល់សេវាកម្មនានាអោយមានប្រសិទ្ធភាពខ្ពស់។

ហើយអ្វីដែលសំខាន់បន្ថែមទៀតនោះគឺ MG បានស្វែងរកអ្វីដែលថ្មីៗដើម្បីបំពេញភាពប្រណីតនិងទំនើបទៅលើរថយន្ត MG មានដូចជា ការដំឡើងគូទក្រោយបិទបើកដោយអូតូម៉ាទិច ដំឡើងឈ្នាន់ជើងអូតូ និងការដំឡើងកាមេរ៉ាសុវត្ថិភាពជាដើម៕​

មតិយោបល់