• 2020-05-28 01:38:20
  • ព័ត៌មាន

នេះជាមូលហេតុ! ដែលអ្នកប្រើ iPhone មួយចំនួនបើកកម្មវិធីទាំងនេះមិនបាន

  • 2020-05-28 01:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្នកប្រើប្រាស់ iPhone មួយចំនួនបានរអ៊ូរទាំនៅក្នុងបណ្ដាញសង្គម Twitter ដោយសារពុំអាចបើកកម្មវិធីមួយចំនួនបាន ហើយទទួលបានសារបែបនេះ "This app is no longer shared with you" ទៅវិញ។ បញ្ហានេះបានចាប់ផ្ដើមកាលពីចុងសប្ដាហ៍កន្លងទៅ ហើយភាគច្រើនប៉ះពាល់ជាមួយអ្នកប្រើប្រាស់ iOS 13.4.1 និង iOS 13.5។ កម្មវិធីមួយចំនួនដែលមិនអាចបើកបាននោះមានដូចជា YouTube, Twitter, WhatsApp, Facebook, TikTok និង LastPass ជាដើម។

ក្រុមហ៊ុន Apple ក៏បានធ្វើការកែសម្រួលបញ្ហានេះដែរ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងនោះ។ ហេតុដូចនេះហើយ បានជាលោកអ្នកខ្លះបានឃើញកម្មវិធីជាច្រើន ដែលត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុង App Store កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ មុនពេលដែលមានការកែសម្រួលបញ្ហានេះ អ្នកប្រើប្រាស់អាចគ្រាន់តែលុបកម្មវិធីចាស់ចោល ហើយដំឡើងវាឡើងវិញក៏បាន ប៉ុន្តែអ្វីជាបញ្ហានោះគឺលោកអ្នកអាចបាត់បង់ទិន្នន័យចាស់នៅក្នុងកម្មវិធីមួយចំនួន នៅពេលដែលលោកអ្នកបានលុបកម្មវិធីនោះចោល។

សូមបញ្ជាក់ផងដែរថា ការដែលមានបញ្ហាទៅលើកម្មវិធីទាំងអស់នេះមិនមែនបណ្តាលមកពីអ្នកបង្កើតកម្មវិធីទេ គឺវាដោយសារកំហុសបច្ចេកទេសនៅក្នុង App Store ប៉ុណ្ណោះ។ ដើម្បីចៀសវាងពីបញ្ហាទាំងអស់នេះ អ្នកប្រើប្រាស់គួរធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីរបស់ខ្លួន ប្រសិនបើកម្មវិធីទាំងនោះមាននៅក្នុងផ្នែកធ្វើបច្ចុប្បន្នភាពរបស់ App Store៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់