• 2020-05-21 06:16:24
  • ព័ត៌មាន

ទូរសព្ទ 5G តម្លៃធូររបស់ Samsung លក់ថ្ងៃដំបូងនៅចិន ដាច់គ្មានសល់

  • 2020-05-21 06:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A51 5G ត្រូវ​បាន​ដាក់​លក់​ជា​លើក​ដំបូង​​នៅ​ប្រទេស​តាម​រយៈ​វិបសាយ JD.com ដែល​ក្រោយ​ដាក់​លក់​មួយ​ថ្ងៃ​គឺ​​អស់​ពី​ស្តុក​បាត់​ទៅ​ហើយ។ ចិន​ជា​ទីផ្សារ​ដែល​មាន​តម្រូវ​ការ​ស្មាតហ្វូន 5G ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពិភពលោក ហើយ​ជោគជ័យ​របស់ Galaxy A51 5G បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត។

Galaxy A51 5G លក់​នៅ​ក្នុង​ប្រទេស​ចិន​ជា​មួយ​តម្លៃ​ប្រមាណ​ ៤២២ដុល្លារ ដែល​វា​មាន​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​ស្ទើរ​បេះដាក់​ជា​មួយ​នឹង​ Galaxy A51 ធម្មតា។ ខុស​គ្នា​ត្រង់​ថា​វា​ប្រើ​ឈីប​ Exynos 980 ដែល​មាន​គាំទ្រ​សេវា 5G និង​មាន​ថ្ម​ទំហំ​​​ ៤៥០០ mAh ដែល​ប្រភេទ​ធម្មតា​មាន​ថ្ម​ទំហំ ៤០០០ mAh ប៉ុណ្ណោះ៕​

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់