• 2020-05-20 11:06:06
  • ព័ត៌មាន

Huawei ៖ អតីតកាលកន្លងផុត អនាគតនឹងមកដល់

  • 2020-05-20 11:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei បាន​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អ្នក​វិភាគ​សកល​ប្រចាំ​ឆ្នាំ​លើក​ទី​១៧ របស់​ខ្លួន​នៅ​ទីក្រុង​ស៊ិនជិន​ទាំង​នៅ​លើ​វេទិកាផ្ទាល់ និងការផ្សាយផ្ទាល់លើបណ្ដាញអ៊ីនធឺណេត។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន Huawei ត្រូវ​បានចូលរួមដោយអ្នកវិភាគចំនួនជាង ២ពាន់នាក់ អ្នកដឹកនាំគំនិតសំខាន់ៗនិងអ្នកតំណាងសារព័ត៌មានមកពី​ឧស្សាហកម្ម​ជាច្រើនរួមមាន ទូរគមនាគមន៍ សេវាអ៊ីនធឺណេត និងហិរញ្ញវត្ថុ។ ពួក​គេ​បាន​ចូលរួម​ពិភាក្សា​អំពី​វិធិសាស្ត្រ​ដើម្បីប្រើប្រាស់ឧស្សាហកម្មទប់ទល់នឹងពេលវេលាដ៏លំបាកនេះរួមជាមួយនឹងការទទួលបានលទ្ធផលឈ្នះឈ្នះនិងពន្លឿនការមកដល់នៃពិភពវៃឆ្លាត។

លោក Guo Ping ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមហ៊ុន Huawei បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលអ្នកវិភាគសកលប្រចាំឆ្នាំលើកទី១៧

ក្នុងពិធីបើកព្រឹត្តិការណ៍នេះលោក Guo Ping ប្រធានប្តូវេននៃក្រុមហ៊ុន Huawei បាន​ថ្លែង​សុន្ទរកថា​សំខាន់ៗ​ដែល​មាន​ចំណង​ជើងថា "Huawei: អតីតកាលកន្លងផុត អនាគតនឹងមកដល់។" លោក Guo Ping បាន​ចាប់ផ្តើម​ដោយ​ចែករំលែក​នូវ​បទពិសោធន៍​និង​លទ្ធផល​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei កាល​ពី​ឆ្នាំ​កន្លងទៅ។ លោក​ក៏​បាន​បន្តថា កាល​ពី​ប៉ុន្មាន​ឆ្នាំមុន បច្ចេកវិទ្យា​ជា​ច្រើន​មិនមានសម្រាប់យើងទេ។ ទោះបីជាបែបនេះក៏ដោយក៏ក្រុមហ៊ុន Huawei បានតស៊ូដើម្បីរស់ និងខិតខំឆ្ពោះទៅមុខ។

ក្រុមហ៊ុន Huawei បានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ចាប់តាំងពីបានបង្កើតឡើងមកក្រុមហ៊ុន Huawei បានប្តេជ្ញានាំយកឌីជីថលផ្ដល់ជូនប្រជាជនគ្រប់រូប គ្រប់ក្រុមគ្រួសារ និងស្ថាប័ននានាឱ្យកាន់តែច្រើនថែមទៀតដើម្បីជំរុញពិភពលោកឆ្ពោះទៅមុខ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានដាក់ពង្រាយបណ្តាញជាង ១៥០០ នៅក្នុងបណ្តាប្រទេសនិងតំបន់ជាង ១៧០ ដោយផ្តល់សេវាកម្មដល់មនុស្សជាង ៣ កោដិនាក់នៅទូទាំងពិភពលោក។ Huawei ក៏បានផ្តល់ជូននូវឧបករណ៍ឆ្លាតវៃដល់អ្នកប្រើប្រាស់ចំនួន ៦០០ លាននាក់ផងដែរ។ សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Huawei និងមិនត្រឹមតែបង្កអន្តរាយដល់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេថែមទាំងបង្កអន្តរាយដល់បទពិសោធន៍របស់អតិថិជននិងអ្នកប្រើប្រាស់ដែលប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន Huawei ផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគឺជាមូលដ្ឋានគ្រឹះនៃពិភពវៃឆ្លាត។ នៅឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលនឹងតំណាងឲ្យឧស្សាហកម្មមួយដែលមានតម្លៃ ២៣ លានកោដិដុល្លារ។ ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាICTនៅតែមានសក្តានុពលដ៏អស្ចារ្យ។ ឈរនៅចំណុចចាប់ផ្ដើមនៃពិភពលោកវៃឆ្លាតយើងអាចមើលឃើញឱកាសច្រើនជាងឧបសគ្គសម្រាប់ឧស្សាហកម្មមួយនេះ។

សម្លឹងមើលទៅមុខក្រុមហ៊ុន Huawei នឹងបន្តវិនិយោគនិងបង្កើតថ្មីក្នុងវិស័យចំនួនបីគឺ ការតភ្ជាប់ កុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃ។ យើងនឹងធ្វើការជាមួយអតិថិជន ដៃគូជំនួញ អង្គការដែលមានស្តង់ដារនិងឧស្សាហកម្មដទៃទៀតដែលដើរតួយ៉ាងសំខាន់នៅក្នុងវិស័យដូចជា៖ ខ្សែសង្វាក់ផ្គត់ផ្គង់ ស្តង់ដារ និងការបណ្ដុះទេពកោសល្យដើម្បីលើកទឹកចិត្តឱ្យមានកិច្ចសហការបើកចំហ លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលមានការបញ្ចូលគ្នានិងស្វែងរកអនាគតជាមួយគ្នា។

លោក Guo Ping បានបញ្ជាក់ថា "ពិភពលោកគឺជាប្រព័ន្ធរួមបញ្ចូលគ្នាមួយ។ និន្នាការនៃសាកលភាវូបនីយកម្មមិនគួរនឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។ស្តង់ដារដែលមិនត្រូវបានបំបែកនិងការផ្ដាច់បណ្តាញផ្គត់ផ្គង់មិនមានអត្ថប្រយោជន៍ដល់នរណាម្នាក់ឡើយហើយបំណែកដែលនឹងបែកបាក់បន្តទៀតនោះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទាំងមូល។ ឧស្សាហកម្មទាំងអស់គួរតែរួមគ្នាជាធ្លុងមួយដើម្បីធ្វើសហការពង្រឹងការការពារសិទ្ធនៃកម្មសិទ្ធិបញ្ញា ឬ IPR ការពារការប្រកួតប្រជែងដោយយុត្តិធម៌ ការពារស្តង់ដារពិភពលោករួមមួយ និងលើកកម្ពស់ការសហការនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក" ។

កិច្ចប្រជុំកំពូលអ្នកវិភាគសកលរបស់ក្រុមហ៊ុន Huawei លើកដំបូងបានធ្វើឡើងក្នុងឆ្នាំ ២០០៤ ហើយត្រូវបានបន្ដប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចប្រជុំកំពូលឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភាដោយមានវគ្គបន្តបន្ទាប់ទៀត។ អ្នកចូលរួមរួមមានអ្នកជំនាញផ្នែកឧស្សាហកម្មមកពីជុំវិញពិភពលោកដែលពិភាក្សានិងចែករំលែកការយល់ដឹងរបស់ពួកគេអំពីនិន្នាការឧស្សាហកម្មនិន្នាការបច្ចេកវិទ្យានិងកិច្ចសហការជាសកល៕ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.huawei.com/en/press-events/events/has2020

មតិយោបល់