- 2020-05-15 02:42:18
- ព័ត៌មាន
មេ Amazon អាចជាអ្នកដំបូងគេ មានទ្រព្យខ្ទង់ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០២៦
- 2020-05-15 02:42:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Amazon អាចជាអ្នកដំបូងគេ មានទ្រព្យខ្ទង់ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០២៦
ចន្លោះមិនឃើញ
លោក Jeff Bezos អាចក្លាយជាអ្នកមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារដំបូងគេនៅត្រឹមឆ្នាំ ២០២៦ ពេលដែលលោកមានវ័យ ៦២ ឆ្នាំ។ នេះបើតាមការវិភាគរបស់ Comparisun។
ទ្រព្យសម្បត្តិរបស់អ្នកបង្កើត Amazon រូបនេះ មានការកើនឡើងជាមធ្យម ៣៤% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទោះបីជាលោកបានចែករំលែកភាគហ៊ុន Amazon មានតម្លៃ ៣៨ពាន់ដុល្លារឲ្យអតីតភរិយាកាលពីថ្មីៗនេះក្ដី។
Comparisun បានពិនិត្យមើលលើអ្នកមានជាងគេទាំង ២៥ រូប ហើយរកឃើញថាមានតែ ១១ រូបប៉ុណ្ណោះ ដែលមានឱកាសក្លាយជាបុគ្គលមានទ្រព្យសម្បត្តិខ្ទង់ទ្រីលានដុល្លារក្នុងជីវិតរបស់ពួកគេ។ ដំបូងគេគឺទំនងជាលោក Jeff Bezos ប៉ុន្តែក្មេងជាងគេអាចជាលោក Mark Zuckerberg ដែលអាចនឹងទទួលបាននៅត្រឹមឆ្នាំ ២០៣៦ ពេលមានវ័យ ៥១ ឆ្នាំ។
គួរដឹងថា Comparisun បានធ្វើការវិភាគដោយប្រើប្រាស់ទិន្នន័យកាលពីខែកញ្ញារបស់ទស្សនាវដ្ដី Forbes ដែលមានន័យថាគេមិនបានពិនិត្យមើលលើកំណើនទ្រព្យសម្បត្តិដែលលោក Jeff Bezos ទទួលបានអំឡុងពេលផ្ទុះជំងឺកូវីដ១៩នោះទេ។
លោក Bezos នាពេលបច្ចុប្បន្ននេះគឺមានទ្រព្យសម្បត្តិប្រហែល ១៤៣ពាន់លានដុល្លារ ហើយនៅឆ្នាំ ២០២០ នេះទ្រព្យរបស់លោកមានការកើនឡើង ២៨,៣ពាន់លានដុល្លារឯណោះ ទោះបីជាផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរក៏ដោយក្ដៅ។ នេះបើផ្អែកតាម Bloomberg៕