• 2020-05-12 06:21:28
  • ព័ត៌មាន

ប្លែក​មិន​ធ្លាប់​មាន គំរូ iPhone 12 Flip បើ​ប្រកាស​ផ្លូវការ ប្រហែល​មាន​អ្នក​ត្រូវ​ប៉ាន់​ច្រើន

  • 2020-05-12 06:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន Apple មិន​ទាន់​មាន​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់ ដូច​គូ​ប្រជែង​ដទៃ​ទៀត​នោះ​ឡើយ ហើយ​ក៏​មាន​ការ​ជឿជាក់​ ថា​ប្រភេទ​ស្មាតហ្វូន​បត់​អាច​នឹង​ទាក់​ចិត្ត​អតិថិជន​ច្រើន ប្រសិន​ក្រុមហ៊ុន​អាមេរិក​អាច​ធ្វើការ​ប្រកាស​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

តាម ConceptsiPhone បាន​បង្កើត​វីដេអូ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​មួយ ជុំវិញ​គំរូ​នៃ Concept ស្មាតហ្វូន iPhone 12 Flip ដែល​អះអាង​ថា​អាច​ជា iPhone បត់​ដំបូង​បង្អស់​របស់ Apple។

ផ្អែក​តាម​ការ​រចនា​ iPhone 12 Flip គឺ​មាន​រចនាបថ​ប្រហាក់ប្រហែល​នឹង Galaxy Z Flip របស់ Samsung ដែល​វា​នឹង​មាន​សភាព​អេក្រង់​ពេញ​ធម្មតា​នៅ​ពេល​បើក ហើយ​ពេល​បត់​គឺ​បន្សល់​អេក្រង់​មួយ​ផ្សេងទៀតនៅ​ផ្នែក​ខាង​ក្រោយ។

ចំពោះ​កាមេរ៉ា​មុខ​គឺ​ចោះ​រាង​រង្វង់​នៅ​ផ្នែក​កណ្តាល លែង​បន្សល់​ស្នាម​ឆក រី​ឯ​កាមេរ៉ា​ក្រោយ​មាន​បន្ថែម LiDAR Scanner Sensor ដូច​មាន​បំពាក់​លើ iPad Pro សេរ៊ី​ចុង​ក្រោយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​នេះ​គ្រាន់​ជា​វីដេអូ Concept នៃ​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​រចនា​តែ​ប៉ុណ្ណោះ ដោយ​ការ​ប្រកាស​ផ្លូវការ​បែប​ណា​នោះ យើង​នឹង​បាន​ឃើញ​នៅ​ពេល​ក្រោយ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់