• 2020-05-07 09:12:10
  • ព័ត៌មាន

ឃើញ​វីដេអូ​នេះទើប​ដឹង​ថា​ ​ពេល​បើក​ឡាន​ ​ត្រូវ​តែ​ពាក់​ខ្សែ​ក្រវាត់

  • 2020-05-07 09:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​មួយ​ចំនួន ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ខ្សែ​ក្រវាត់​រថយន្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ​ក្នុង​ពេល​បើកបរ​​ ​ទោះ​ជា​សមត្ថកិច្ច​តែង​តែ​ណែនាំ​រហូត​ដល់​មានការ​ផាក​ពិន័យ​ក៏​ដោយ​។

វីដេអូ​ខ្លីមួយ​​​ នឹង​ដាស់​តឿន​​ឲ្យ​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ ដែលមិន​សូវ​គិតគូរ​ពី​ការ​ពាក់​​ខ្សែ​ក្រវាត់​ ងាក​ទៅ​ប្រើប្រាស់​និង​ពាក់​ខ្សែ​ក្រវាត់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

យោង​តាម​វីដេអូ​នេះ​ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​គុណសម្បត្តិ​នៃ​ខ្សែ​ក្រវាត់​រថយន្ត​ ​ដែល​ជួយ​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​បាន​មួយ​កម្រិត ​ទោះ​ជា​រថយន្ត​រង​ការ​ក្រឡាប់​យ៉ាង​ណា​ក្ដី។ ដូច​សារ​ដែល​បង្កប់​ ​សម្រាប់​អ្នក​ដំណើរ​ដែល​មិន​បាន​ប្រើប្រាស់​ខ្សែ​ក្រវាត់​រថយន្ត​​ ​គឺ​មាន​រង​របួស​ខ្លះ​ៗ​ ​ខណៈ​អ្នក​ដែល​ប្រើប្រាស់​ខ្សែ​ក្រវាត់​ហាក់​ដូច​គ្មាន​អ្វី​កើត​ឡើង៕

ប្រភព៖ Bgr ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់