• 2020-04-30 09:29:05
  • ព័ត៌មាន

Drone បន្លំខ្លួនជាសត្វចាប ចូលថតហ្វូងមេអំបៅដ៏ធំបំផុតមួយ

  • 2020-04-30 09:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Nature របស់​ PBS ទើប​តែ​បាន​បញ្ចេញ​វីដេអូ​ឃ្លីប​មួយ​​ចេញ​ពី​វីដេអូ​ស៊េរី "Spy in the Wild” របស់​ខ្លួន ដែល​ក្នុង​វីដេអូ​នេះ​គេ​ឃើញ​​ការ​ប្រើ​ Drone ​បន្លំ​ខ្លួន​ធ្វើ​ជា​សត្វ​ចាប​ដើម្បី​​ចូល​ថត​ទិដ្ឋភាព​នៃ​ហ្វូង​មេអំបៅ​ដ៏​ធំ​មាន​ប្រមាណ ៥០០ លាន​ក្បាល​ឯណោះ។

ទិដ្ឋភាព​ពិសេស​នេះ​គឺ​ថត​បាន​នៅ​តំបន់​ជ្រៅ​មួយ​ក្នុង​តំបន់​ភ្នំ​នៃ​ប្រទេស​​ Mexico។ មិន​ត្រឹម​តែ​ទិដ្ឋភាព​ហ្វូង​មេអំបៅ​នោះ​ទេ​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​គេ​ក៏​ភ្ញាក់​ផ្អើល​នឹង​​​ការ​ប្រើ Drone ដែល​បន្លំ​ខ្លួន​បាន​យ៉ាង​ល្អ មើល​ទៅ​ដូច​សត្វ​ពិតៗ​អ៊ីចឹង៕​​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់