- 2020-04-30 01:12:30
- ព័ត៌មាន
មិនយូរទេ អ្នកនឹងអាចបានប្រើ Google Meet ដោយឥតគិតថ្លៃ
- 2020-04-30 01:12:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនយូរទេ អ្នកនឹងអាចបានប្រើ Google Meet ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
បច្ចេកវិទ្យាគឺជាស្ពានដ៏សំខាន់មួយសម្រាប់ភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងពេលដែលស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក ត្រូវបានដាក់ក្នុងភាពអាសន្ន ហើយក្នុងពេលឆាប់ៗនេះ លោកអ្នកក៏នឹងអាចប្រើ Google Meet ដោយមិនចាំបាច់បង់លុយ ពោលគឺគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។ Google Meet គឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់អតិថិជនដែលបានទិញសេវា G Suite តែប៉ុណ្ណោះ ជាដំណឹងល្អក្រុមហ៊ុន Google បានប្រកាសដាក់កម្មវិធីនេះឱ្យប្រើប្រាស់ដោយមិនចាំបាច់បង់ថ្លៃ ក៏ប៉ុន្តែត្រូវកម្រិតនូវមុខងារប្រើប្រាស់ខ្លះៗ។
អ្វីដែលប្រសើរសម្រាប់ Google Meet នោះគឺ កម្មវិធីនេះបានផ្ដល់ដល់អ្នកប្រើប្រាស់នូវមុខងារជាច្រើន មានដូចជា៖
លោកអ្នកអាចប្រើ Google Meet នៅលើវេបសាយ meet.google.com ឬ ដំឡើងកម្មវិធីតាមរយៈ App Store ឬ Play Store។ កម្មវិធីនេះនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ចាប់ផ្ដើមពីខែឧសភាខាងមុខនេះ នៅតាមតំបន់មួយចំនួន និងតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ ដោយឡែកលោកអ្នកក៏អាចធ្វើការចុះឈ្មោះ ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មាន នៅពេលដែលកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ នៅប្រទេសកម្ពុជា តាមរយៈតំណរភ្ជាប់នេះ https://landing.google.com/googlemeet/៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា