• 2020-04-24 08:00:00
  • ព័ត៌មាន

ខ្លាំង​ណាស់! ស្មាតហ្វូន​ V19 របស់ VIVO (Global version) ​ធ្វើ​ឲ្យ​សារព័ត៌មាន​បរទេស​សរសើរ​​

  • 2020-04-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ដែល​និយម​គាំទ្រក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថាម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារដទៃ ត្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន។

V19 (Global Version)

កាលនៅថ្ងៃទី ៦ ខែ មេសា ២០២០ កន្លង​ទៅ ស្មាតហ្វូន​ម៉ូឌែល V19 (Global Version) បានចេញលក់នៅទូទាំងពិភពលោក និងទទួលបានការអបអរសាទរជាអតិបរមាពី បណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក ។

ដោយឡែកក្នុងអត្ថបទនេះ សូមដកស្រង់និងសង្ខេបមតិនានាពីទំព័រសារព័ត៌មានល្បីៗដែលធ្វើការបញ្ចេញយោបល់លើបច្ចេកវិទ្យា និងរចនាបថដ៏ស្រស់ស្អាតរបស់ V19៖

កាសែតនានាបានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត។

ចំណែកឯកាមេរ៉ាខាងមុខ ២ សម្រាប់ថតសែលហ្វីស្ថិតក្នុងរង្វង់សញ្ញាដកមានរចនាបថប្លែកទាក់ភ្នែក និងមិនរំខានភ្នែកឡើយ។ នេះវា​ជាលើកទីមួយ ហើយដែលគេឃើញរចនាបទបែបនេះពីក្រុមហ៊ុនស្មាតហ្វូនចិន។

កាសែតនានាក៏បានសរសើរដែរ អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះ កាមេរ៉ាទាំង ៤ គ្រាប់នៅខាងក្រោយ ដែលមានលែន (Len) ឯកទេសសម្រាប់ថតយករូបភាពផ្ទៃធំ ដូចជាការថតយកទេសភាព (Super Wide Angle) រូបភាពជិតៗ (Macro) និងរូបភាពបែបផ្ទាំងគំនូរ (Portrait)។

ពណ័ ក៏ទទួលការកោតសរសើរដែរមាន២ ជម្រើសគឺ ព័ណ៌ខ្មៅរាត្រី និងប្រាក់រលោង ដែលពណ៍​ទាំងពីរនេះធ្វើឲ្យទូរស័ព្ទដែលមានតម្លៃសមរម្យនេះ ពេលកាន់ក្នុងដៃ នឹងមើលទៅដូចជា មានតម្លៃខ្ពស់ជាងតម្លៃពិតរបស់វា។ វាជាសក្ខីភាពអំពីភាពឈ្លាសវៃក្នុងការច្នៃប្រឌិត និងជ្រើសរើសព័ណ៌ដើម្បីតំណាង V19 ។

ចំពោះតម្លៃលក់ ដែលចេញសម្រាប់ម៉ូដែលពិភពលោកនេះ នឹងខុសគ្នាពីម៉ូឌលដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នៅតាមទីផ្សារប្រទេសនីមួយៗផ្សេងគ្នា ។

កាសែតក្នុងប្រទេសហ្វីលីពីនវិញ បានយល់ឃើញថាជោគជ័យរបស់ V19 តែ​យ៉ាងណានោះ គេ​នឹងពឹងទៅលើការដាក់កំហិតឲ្យនៅក្នុងផ្ទះ ក្នុងអំឡុងពេលការកើតជំងឺផ្លូវដង្ហើមថ្មីនេះ៕

V19 ម៉ូឌែលពិភពលោក

លក្ខណៈសម្បត្តិុដែល​មាន​លើ V19 ម៉ូឌែលពិភពលោក

-មានអេក្រង់ទំហំ ៦,៤៤ អ៊ីញប្រភេទ Super AMOLED កម្រិតភាពច្បាស់ ២៤០០ x ១០៨០p មានផលធៀប (២០:៩)

-ប្រើបន្ទះឈីប Octa-core Qualcomm Snapdragon 712

-មាន RAM 8GB ROM 128GB ឫដល់ទៅ 256GB

-ទំហំថ្ម ៤៥០០ មិល្លីអំពែ​ម៉ោង(mAh) ពិសេសជាងគេសាកថ្មបានលឿនដល់ទៅ ៣៣ វ៉ាត់ FlashCharge 2.0

មតិយោបល់