• 2020-04-22 03:38:35
  • ផលិតផលថ្មី

Blade Stealth 13 ស៊េរីថ្មី មានដំឡើងអេក្រង់ដល់ 120Hz

  • 2020-04-22 03:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Razer បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​យួរ​ដៃ Blade Stealth 13 ស៊េរី​ដើម​ឆ្នាំ ២០២០ ដែល​​មាន​តម្លៃ​ចាប់​ពី ១៧៩៩ដុល្លារ មាន​លក់​ចាប់​ពី​ត្រីមាស​ទី ២ ឆ្នាំ ២០២០ នេះ។

​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​លើ​​​កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ​គឺ​ការ​បំពាក់​នូវ​អេក្រង់​ដែល​មាន​ Refresh Rate 120Hz ធ្វើ​ឲ្យ​វា​​ក្លាយ​ជា Ultrabook ដែល​មាន​អេក្រង់​ទំហំ ១៣,៣ អ៊ីញ ល្បឿន​លឿន​ជាង​គេ។ អេក្រង់​មាន Refresh Rate ខ្ពស់​ជា​រឿង​ល្អ​មួយ​សម្រាប់​ការ​លេង​ហ្គេម ដោយ​វា​អាច​ផ្ដល់​រូបភាព​ដែល​រអិល​ស្អាត​នៅ​ពេល​លេង​ហ្គេម។

មួយ​ទៀត​គឺ​ការ​បង្កើត​សមត្ថភាព​លើ​ក្រាហ្វិក​ ដោយ​លើក​នេះ Razer បាន​បំពាក់​នូវ​ក្រាហ្វិក​កាត GTX 1650 Ti ជា​មួយ Max-Q Design និង​មាន​​មេមូរី GDDR6 ទំហំ ៤GB ផង​ដែរ។ វា​មាន​ដំណើរ​ការ​ដោយ​ CPU ប្រភេទ Core i7-1065G7H ដូច​ជា​​កុំព្យូទ័រ Stealth 13 ​ស៊េរី​មុន​ដែរ ប៉ុន្តែ​ប្រើ​ប្រាស់​ប្រភេទ ២៥វ៉ាត់ ខណៈ​ដែល​ស៊េរី​មុន​ប្រើ​ប្រភេទ ១៥វ៉ាត់ ដែល​វា​ផ្ដល់​សមត្ថភាព​ប្រសើរ​ជាង​មុន ប៉ុន្តែ​ស៊ី​ថាមពល​ច្រើន​ជាង​មុន និង​ងាយ​ឡើង​កម្ដៅ​ផង​ដែរ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់