- 2020-04-16 07:16:30
- ព័ត៌មាន
ឡាន Bentley Hybrid មួយម៉ូដែល ស៊ីសាំងជាងប្រភេទប្រើសាំងសុទ្ធ
- 2020-04-16 07:16:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Bentley Hybrid មួយម៉ូដែល ស៊ីសាំងជាងប្រភេទប្រើសាំងសុទ្ធ
ចន្លោះមិនឃើញ
កម្រិតស៊ីប្រេងរបស់រថយន្ត Bentley Bentayga ស៊េរីឆ្នាំ ២០២០ ប្រភេទ Hybrid ទើបត្រូវបានស្ថាប័ន EPA បង្ហាញចេញជាផ្លូវការ ដែលបង្ហាញថាកម្រិតស៊ីប្រេងរបស់វាច្រើនជាងរថយន្ត Bentayga ប្រើម៉ាស៊ីនសាំងសុទ្ធទៅទៀត។
តួលេខរបស់ EPA បានបង្ហាញថាការបើកបរនៅទីក្រុង រថយន្ត Bentayga Hybrid ស៊ីប្រេងប្រមាណ ១៣,៨៣ លីត្រសម្រាប់ការជិះ ១០០គ.ម ហើយនៅលើផ្លូវលាតវាស៊ីប្រេងប្រមាណ ១១,២ លីត្រ និងគិតជាមធ្យមស៊ីប្រេង ១២,៣៧ លីត្រ។ សម្រាប់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធវិញគឺបានចម្ងាយប្រមាណ ២៩ គ.ម មុនម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ចូលមកធ្វើការជំនួស។
បើប្រៀបធៀបនឹង Bentayga ដែលប្រើម៉ាស៊ីនសាំងសុទ្ធ ដែលមានម៉ាស៊ីន ៨ ស៊ីឡាំងគឺវាស៊ីប្រេង ១០,២២ លីត្រ សម្រាប់ការជិះក្នុងក្រុងចម្ងាយ ១០០គ.ម។ គួរដឹងដែរថា Bentayga V8 គឺអាចជិះក្នុងក្រុងបានចម្ងាយ ៨៣៣ គ.ម ពេលចាក់មួយពេញ ធៀបនឹង Bentayga Hybrid ជិះបានប្រមាណ ៦៩២ គ.ម ប៉ុណ្ណោះ៕