- 2020-04-07 09:20:43
- ព័ត៌មាន
OPPO Reno3 និង Reno3 Pro រើសយកមួយណា បើមានអ្នកជូនកាដូឆ្នាំថ្មី?
- 2020-04-07 09:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OPPO Reno3 និង Reno3 Pro រើសយកមួយណា បើមានអ្នកជូនកាដូឆ្នាំថ្មី?
ចន្លោះមិនឃើញ
ចូលឆ្នាំថ្មីនេះអាចខុសពីឆ្នាំមុនៗបន្តិច ដែលយើងប្រហែលពិបាកធ្វើដំណើរទៅជួបក្រុមគ្រួសារឪពុកម្តាយពូមីង សាច់ញាតិ នៅស្រុកកំណើតដើម្បីជួបពួកគាត់ដោយផ្ទាល់ ដោយយោងតាមការអំពាវនាវនិងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុសកូវីដ 19ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទង ជួបជុំ ពិសេសអនាម័យ ខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល ឬសាប៊ូ។
ទោះបីមិនបាន ទៅជួបសួរសុខទុក្ខអ្នកមានគុណទាំងពីរ ឬបងប្អូន ញាតិមិត្ត ដោយផ្ទាល់ តែយើងអាចធ្វើអ្វីមួយសម្រាប់គាត់នោះគឺជូននូវកាដូមួយដែលសក្ដិសមបំផុត ក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ ដោយគួរពិចារណាជូនកាដូពីចម្ងាយដូចជាទូរសព្ទឆ្លាតវៃពេញនិយម OPPO Reno3 រឺ Reno3 Pro ដែលសក្ដិសមបំផុតសម្រាប់ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើឲ្យទំនាក់ទំនងរបស់យើង កាន់តែ មានភាពជិតស្និតជាមួយលោកទាំងពី និងក្រុមគ្រួសារញាតិមិត្ត នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយការចែករំលែកនៃរូបភាព វីដេអូសកម្មភាពរបស់យើងប្រចាំថ្ងៃ ផ្ញើជូនលោកទាំងពីរបានទស្សនា និងតាមដានថាលោកទាំងពីរមានសុខសុវត្ថិភាពទាំងអស់គ្នា។
ក្នុងពេលតែមួយក៏បានឆ្លៀតពេលបង្រៀនគាត់ក្នុងប្រើប្រាស់នូវប្រព័ន្ធឌីជីថល ពិសេសជាមួយនឹងអ៊ីនធឺណិតលឿន ទំនាក់ទំនងតាមវីដេអូខល តាម Facebook, Line, Telegram, ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់ រួមជាមួយមុខងារសំខាន់ល្អៗជាច្រើនដែលបានបំពាក់ស្រាប់ជាមួយនឹងស្មាតហ្វូនពេញនិយម អ្នកឯកទេសស៊ែលហ្វីជាមួយ OPPO Reno3 រឺ Reno3 Pro ដែលឃើញមុខច្បាស់ក្រឡែត ច្បាស់ដូចជួបផ្ទាល់ ដូចនិយាយផ្ទាល់។ ពិសេសក៏រីករាយជាមួយនឹងកាដូ ឬតម្លៃត្រូវចិត្ត ពោលគឺ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh, និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង៎ 12 សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត។
ក្នុងអំឡុងពេលនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូនសេរីថ្មីពេញនិយម ដែលមានរហ័សនាមថាអ្នកឯកទេស ស៊ែលហ្វី OPPO Reno 3 ក្នុងការចែករំលែកនូវភាពសែលហ្វីស្អាតៗ ជាមួយនឹងកាម៉េរាមុខសម្រាប់ថតសែលហ្វីទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra-Night Selfie រួមជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងនោះ កាមេរ៉ាទី1 មានទំហំ 13MP មាន 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ ថតច្បាស់ ដោយបន្ថែមជាមួយ នឹងបច្ចេកវិទ្យាក្នុងការបង្កើតរូបធំដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 មានទំហំ 8MP ថតប្លង់ទូលាយ រឺ Macro និងកាមេរ៉ាទី 4 មានទំហំ 2MP ថតរូបបែបសខ្មៅ។
លើសពីនេះ ប្រសិនបើអ្នកជាអ្នកធ្វើការ ហើយតម្រូវឲ្យធ្វើការពីផ្ទះ (Work From Home) លោកអ្នកធ្វើការរកស៊ី ឬប្រជុំក៏អាចប្រើកម្មវិធី ZOOM Video Meeting ឬ Skype Video Call ដែលជាកម្មវិធីពេញនិយមក្នុងការធ្វីការ និងប្រជុំពីចម្ងាយមានប្រសិទ្ធភាព និងងាយស្រួលផង ។ ពិសេសលោកអ្នកអាចឆ្លៀតពេល ថតរូបស្អាតៗ ចំណាយពេលច្រើននៅផ្ទះ នៅជាមួយគ្រួសារ យកចិត្តទុកដាក់កាន់តែច្រើន បង្ហាត់បង្រៀនកូនៗ អោយចេះសិក្សាស្រាវជ្រាវតាម Online, Internet, YouTube, Online Learning រៀនធ្វើ Vlog ដោយ ជាមួយនឹងកម្មវិធីកាត់តវីដេអូ So Loop ដែលមានស្រាប់នៅក្នុង OPPO Reno 3 ឬ Reno 3 Pro ធានា នៅផ្ទះ អានាម័យខ្ជាប់ខ្ជួន តែការងារដំណើរដូចធម្មតា ហើយក៏បានចូលរួមការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ 19 ទៀតផង។
ដើម្បីកុំឲ្យខាតពេលយូរ តោះមកទស្សនាវីដេអូបើកប្រអប់ដើម្បីយល់ជ្រាបកាន់តែច្បាស់ ៖
មិនកក្រើក ម៉េចនឹងសមជាមួយនឹងរហស្សនាមស្តេចស៊ែសហ្វី តោះមកទស្សនាសារព័ត៌មានធំៗធ្វើការ Review ដាក់បង្ហាញតាមរយៈ Premier Live លើហ្វេសប៊ុក OPPO ថ្មីៗនេះ ៖
OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង Reno3 Pro កាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 រួមជាមួយនឹងកាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 បានចេញលក់ក្តៅៗយ៉ាងកក្រើក ដើម្បីបំពេញតម្រូវការអតិថិជន ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។
គួររំលឹកផងដែរថា Reno3 Pro ស៊ែលហ្វីច្បាស់ក្រឡែតទំហំ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super AMOLED បន្ទះឈីបខ្លាំង MediaTek Helio P95 ថាមពលថ្មធំ 4025mAh បំពាក់បច្ចកវិទ្យាសាកថ្មលឿន VOOC4.0 (30W) Flash Charge សាកតែ20នាទី បាន 50% ប្រើបានមួយថ្ងៃ ដោយមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត APP ឬ Games បានយ៉ាងច្រើនជាមួយនឹងល្បឿនរលូនល្អ គ្មានភាពរអាក់រអួល ។
តម្លៃក៏ល្មម កាដូក៏ច្រើន លក្ខណៈពិសេសល្អៗក៏ពេញចិត្ត ថតរូបមិនថាទេសភាពឬស៊ែលហ្វីក៏អេមហួសទំហំធំជាងគេ មិនបាក់ចិត្តមិនលង់ទើបចម្លែក អាចជាវមួយណាក៏បាន ស្រឡាញ់មួយណា ត្រូវទឹកលុយស៊េរីណាទិញមួយហ្នឹងទៅ ជ្រើស OPPO Reno 3 ឬ Reno 3 Pro តាមចិត្តអ្នក។ ជាពិសេស គ្រាន់តែទិញទូរសព្ទស៊េរីថ្មី OPPO Reno 3 ក្នុងកំឡុង OPPO Day ចាប់ពីថ្ងៃទី 10-11 មេសា នៅតាមបណ្តាហាងលក់ទូរសព្ទ នឹងទទួលកាដូបន្ថែមលើសពីកាដូធម្មតារួមមាន កាសក្តោបត្រចៀកធំ និងម៉ាសការពារ១០ម៉ាស ជាមួយនឹងទទួលសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ដោយទទួលបានអត្ថប្រយោជន៌ ៥ យ៉ាង៖
១. សម្អាតទូរសព្ទដោយឥតគិតថ្លៃគ្រប់ម៉ូដែល
២. ផ្តល់ជូន Sticker ស្រ្គីនការពារ ដោយឥតគិតថ្លៃចំពោះម៉ូដែល OPPO Reno 2, Reno 2F, OPPO Reno 10X
៣. បញ្ចុះតម្លៃ 50% ចំពោះគ្រឿងបន្លាស់ទូទៅ (Accessories)
៤. សេវាកម្មជួសជុលលឿនបំផុត ត្រឹមមួយម៉ោង
៥. សេវាកម្មជួសជុលទូរសព្ទ បុកកម្មវិធីដោះកូដ ឬសេវាកម្មជួសជុលផ្សេងៗ នឹងដឹកជញ្ជូនដោយឥតគិតថ្លៃ៕