- 2020-04-07 05:42:44
- ព័ត៌មាន
ហេតុផលវិទ្យាសាស្ត្រពិត ពីរឿងសត្វឆ្មាខ្លាចផ្លែត្រសក់
- 2020-04-07 05:42:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលវិទ្យាសាស្ត្រពិត ពីរឿងសត្វឆ្មាខ្លាចផ្លែត្រសក់
ចន្លោះមិនឃើញ
អ្នកប្រហែលជាធ្លាប់ឮ ឬឃើញផ្ទាល់ សត្វឆ្មាខ្លាចត្រសក់ ដែលគ្រាន់តែជាបន្លែពណ៌បៃតង ដែលយើងប្រើប្រាស់ធ្វើជាម្ហូបអាហារទទួលទានប្រចាំថ្ងៃ។ សត្វឆ្មារនឹងលោតជើងពីរជើងបី ឬរត់គេចចេញ ពេលវាងាកឃើញផ្លែត្រសក់នៅពីក្រោយ សម្រាប់សុវត្ថិភាព និងការត្រៀមខ្លួនប្រយុទ្ធ។
បើតាម IFL Science សត្វឆ្មារខ្លាចគ្រប់យ៉ាង មិនមែនគ្រាន់តែផ្លែត្រសក់នោះទេ។ ប្រសិនបើអ្នកដាក់ផ្លែម្នាស់ពីក្រោយនឹងតម្រង់ទៅសត្វឆ្មារ នោះពួកវាក៏ភ្ញាក់ផ្អើល ឬរត់ចេញផងដែរ។
លោក Roger Mugford អ្នកឯកទេសសម្គាល់ឥរិយាបថសត្វបាននិយាយថា៖ "ខ្ញុំគិតថា ប្រតិកម្មរបស់សត្វឆ្មារ ដោយសារឃើញមានវត្ថុរាងខុសប្លែកដាក់ទីតាំងលាក់បាំង ខណៈក្បាលឆ្មារអោនស៊ីចំណី។ សត្វឆ្មារមានការសង្ស័យលើវត្ថុមិនស្គាល់ ដែលតំណាងឲ្យភាពគ្រោះថ្នាក់ (សត្វពស់ ឬអ្វីផ្សេងអាចវាយប្រហារវា)"៕
ចុចអាន៖