- 2020-04-03 06:30:01
- ព័ត៌មាន
គូប្រជែងរបស់ Rolls-Royce Phantom ពេលនេះ អាចរស់បានយូរជាងមុនបន្តិច
- 2020-04-03 06:30:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែងរបស់ Rolls-Royce Phantom ពេលនេះ អាចរស់បានយូរជាងមុនបន្តិច
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Bentley គឺដូចជាក្រុមហ៊ុនរថយន្តនៅអឺរ៉ុបដទៃទៀតដែរ ត្រូវបង្ខំចិត្តបិទរោងចក្រផលិតដោយសារការផ្ទុះនូវជំងឺកូវីដ១៩។
អំឡុងពេលនៃការបិទនេះវានឹងធ្វើឲ្យ Bentley ខាតបង់ប្រាក់ចំណូល និងត្រូវពន្យារពេលការចេញរថយន្ត Flying Spur ស៊េរីថ្មី ហើយការបញ្ឈប់ការផលិតរថយន្ត Bentley Mulsanne ដែលជាគូប្រជែងរបស់ Rolls-Royce Phantom ក៏ត្រូវអូសបន្លាយពេលដែរ។
គួរដឹងថាបន្ទាប់ពីបានបញ្ចេញរថយន្តស៊េរីពិសេសចុងក្រោយឈ្មោះ Mulsanne 6.75 Edition រួចមក Bentley បានសម្រេចឈប់ផលិតរថយន្ត Mulsanne ដែលនឹងត្រូវជំនួសដោយរថយន្ត Flying Spur វិញ។
ការផលិតរថយន្ត Mulsanne ត្រូវកំណត់ថានឹងចប់នៅខែមេសាឆ្នាំ ២០២០ ប៉ុន្តែដោយសារការបិទរោងចក្រ ដូចនេះពេលវេលានៃការបញ្ចប់ត្រូវលើកទៅពេលក្រោយដែលគេមិនទាន់ដឹងនៅឡើយ។ រថយន្ត Mulsanne ចុងក្រោយគេនឹងត្រូវផលិតនៅពេលបុគ្គលិក Bentley វិលចូលបម្រើការងារវិញ។
ចាប់តាំងពីបង្ហាញមុខលើទីផ្សារនាឆ្នាំ ២០១០ មករថយន្ត Mulsanne អាចលក់ចេញបានប្រមាណ ៧ ៣០០ គ្រឿង ដែលរថយន្តនីមួយៗផលិតឡើងដោយក្រុមដែល Bentley ឲ្យឈ្មោះថា "អ្នកផលិត Mulsanne”។ ក្រុមនេះចំណាយពេលជាង ៤០០ ម៉ោង ដើម្បីបង្កើតរថយន្តកំពូលប្រណីតបានមួយគ្រឿងៗជូនដល់អតិថិជន៕