• 2020-04-02 07:31:00
  • ព័ត៌មាន

Suzuki កំពុងសម្ងំផលិតឡាន Off-road ថ្មី តម្លៃ១ម៉ឺនដុល្លារស្តើង

  • 2020-04-02 07:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki អាចនឹងបញ្ចេញរថយន្ត Jimny ជំនាន់ថ្មី ដែលមានតួខ្លួនមួយប្រភេទទៀត ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយជាងមុន អាចអង្គុយបានច្រើននាក់ជាងមុន ហើយអាចដាក់ឥវ៉ាន់បានច្រើនជាងមុនផងដែរ។

យោងតាមគេហទំព័រ AutocarIndia បានអះអាងថា រថយន្ត Jimny ទ្វារ៥ ថ្មី កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយនឹងបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌា ព្រមទាំងទីផ្សារប្រទេសដទៃទៀត ចាប់ពីខែធ្នូ ឆ្នាំ២០២០ នេះតែម្តង។

រថយន្តខ្នាតតូចតែមានសមត្ថភាព Off-road ខ្លាំង Jimny ទ្វារ៥ ថ្មីខាងលើ នឹងប្រើគ្រោងឆ្អឹង, ប្រព័ន្ធជើងក្រោម និងប្រព័ន្ធប៉ុងពីរដូចគ្នាទៅ Jimny ទ្វារ៣ ដែរ។ មិនតែប៉ុណ្ណោះ វាក៏នឹងប្រើម៉ាស៊ីនដដែល គឺចំណុះ ១,៥លីត្រ K15B ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០១សេះ ប្រើប្រអប់លេខអូតូ ៤វគ្គ ឬលេខដៃ ៥វគ្គ។

Jimny ទ្វារ៥ ថ្មី ត្រូវគេរំពឹងថានឹងមាននតម្លៃក្រោម ១លានរ៉ូពី ឬខ្ទង់ ១៣ ៣០០ដុល្លារនៅលើទីផ្សារប្រទេសឥណ្ឌា៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់