- 2020-04-02 06:43:46
- ព័ត៌មាន
ពិសេសណាស់! ធ្វើការលើអ៊ីនធឺណិតដោយឥតគិតថ្លៃជាមួយ Office 365 និង Microsoft Team
- 2020-04-02 06:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់! ធ្វើការលើអ៊ីនធឺណិតដោយឥតគិតថ្លៃជាមួយ Office 365 និង Microsoft Team
ចន្លោះមិនឃើញ
ពិតជាអស្ចារ្យណាស់ ដែល Microsoft អនុញ្ញាតឲ្យក្រុមហ៊ុនប្រើសាកល្បងដោយឥតគិតថ្លៃនូវកម្មវិធី Office 365 និង Microsoft Team។ បណ្ដុំកម្មវិធីដ៏មានសក្ដានុពលទាំងអស់នេះ អាចឲ្យអាជីវកម្ម និងសហគ្រិនធ្វើការងារលើប្រព័ន្ធអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈមនុស្សកាន់តែច្រើនជ្រើសរើសការធ្វើការពីចម្ងាយ ដើម្បីការពារខ្លួនពីវីរុស Covid-19។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាដៃគូផ្លូវការចែកចាយផលិតផលរបស់ Microsoft បានបញ្ជាក់ថា ៖ “EZECOM មានមោទនភាពធ្វើការជាមួយក្រុមហ៊ុន Microsoft ដើម្បីជួយដល់អតិថិជនរបស់យើងទប់ទល់នឹងផលប៉ះពាល់នៃវីរុស Covid-19។ យើងខ្ញុំសូមផ្តល់ជូនលោកអ្នកនូវប្រូម៉ូសិនពិសេសលើកញ្ចប់ Office 365 និងកម្មវិធី Microsoft Team ដើម្បីជួយលោកអ្នកធ្វើការងារប្រកបដោយប្រសិទ្ធភាពលើប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាការផ្តល់ជូនមួយទៀតពី EZECOM ដើម្បីជួយលើកស្ទួយអាជីវកម្មរបស់អ្នកឱ្យនៅរឹងមាំ ខណៈវីរុស Covid-19 នៅជាបញ្ហាប្រឈមដ៏ធំមួយនៅលើពិភពលោក។”
យោងតាមប្រភពក្រុមហ៊ុនដដែល ការផ្តល់ជូនពិសេសនេះ គឺឥតគិតថ្លៃអ្វីទាំងអស់ និងមានភាពងាយស្រួលបំផុត។ ចាប់ផ្តើមពីថ្ងៃនេះ តាមរយៈភ្នាក់ងាររបស់ EZECOM អ្នកអាចប្រើប្រាស់ Office 365 (កញ្ចប់ Business Premium) សម្រាប់អ្នកប្រើប្រាស់ ២៥នាក់ រយៈពេល១ខែ និងប្រើប្រាស់កម្មវិធី Microsoft Team សម្រាប់អ្នកប្រើប្រាស់ ១ពាន់នាក់ រយៈពេល៦ខែ ដោយឥតគិតថ្លៃអ្វីទាំងអស់។ វាជាការផ្ដល់ជូនពេញលេញ ដែលរួមបញ្ចូលមុខងារគ្រប់យ៉ាង ដូចជា មុខងារហៅទូរសព្ទតាមអ៊ីនធឺណិតជាសម្លេង និងជាវីដេអូ (audio & video call) Cloud Storage ទំហំ 10 GB សម្រាប់រក្សាទុកឯកសាររបស់ក្រុមការងារ និង 2 GB សម្រាប់រក្សាទុកឯកសារផ្ទាល់ខ្លួន មុខងារធ្វើការលើឯកសារដោយផ្ទាល់លើអ៊ីនធឺណិត បច្ចុប្បន្នភាពទិន្នន័យភ្លាមៗ (real-time data sync) និងការគាំទ្រ ២៤ម៉ោង ពីក្រុមហ៊ុន EZECOM។
គួរបញ្ជាក់ផងដែរថា នៅពេលផ្តល់ជូនឥតគិតថ្លៃបានបញ្ចប់ អតិថិជនអាចបន្ត ឬបញ្ឈប់សេវាកម្មដោយមិនបាត់បង់ទិន្នន័យណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត ឱកាសពិសេសនេះគឺសម្រាប់តែក្រុមហ៊ុនអាជីវកម្ម ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។ តាមការកំណត់របស់ Microsoft ការផ្តល់ជូននឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះហើយ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទងទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរសព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕