• 2014-11-20 15:56:44
  • ព័ត៌មាន

ច្បាស់​មែនទែន​ហើយ iOne សម្ពោធ iPhone 6/6Plus ស្អែក​នេះ

  • 2014-11-20 15:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​សង្ស័យ តែ​ប្រិយមិត្ត​មួយ​ចំនួន​ក៏​អាច​ស្មាន​ដឹង​ខ្លះៗ នៅ​ពេល​មាន​ព័ត៌មាន​ទម្លាយ​ថា ក្រុមហ៊ុន​ iOne គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ថ្ងៃ ២១ ឥឡូវ​ច្បាស់​មែនទែន​ហើយ​គឺ​ថ្ងៃ ២១ ស្អែក​នេះ ក្រុមហ៊ុន iOne ពិត​ជា​នឹង​សម្ពោធ iPhone 6/6Plus ជា​ផ្លូវការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

 

បុគ្គលិក​ជាន់ខ្ពស់​ក្រុមហ៊ុន iOne ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ Sabay ថា៖ "ពិតមែន​ស្អែក​នេះ iOne នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​​​ធំ ដែល​ជា​ការ​សម្ពោធ​ដាក់លក់​​ជា​ផ្លូវការ​ទូរសព្ទ iPhone 6/6Plus នៅ​ទីផ្សារ​កម្ពុជា"។

 

ការ​មក​ដល់​​និង​សម្ពោធ​លក់​ជា​ផ្លូវការ​របស់​ទូរសព្ទ​ដ៏​ល្បី​ឈ្មោះ​នេះ ​បាន​ឆ្លើយតប​​ការ​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​កម្ពុជា​​មួយ​ចំនួន ​និង​ក្រោយ​ពេល​​ដែល​ទូរសព្ទ​​ដ៏​ល្បី​ឈ្មោះ​នេះ​បាន​ចេញ​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​​លើ​ទីផ្សារ​ជាង​ពីរ​ខែ​​ទៅ​ហើយ​នោះ។

 

យ៉ាង​ណា​បុគ្គលិក​រូប​នេះ​មិន​បាន​បង្ហើប​ពី​តម្លៃ​ ឬ​ការ​រំពឹង​ទុក​យ៉ាង​ណា​នោះ​ទេ​​ សម្រាប់​ទីផ្សារ​ទិញ​ប្រើប្រាស់​​​​ទូរសព្ទ​ដ៏​មាន​តម្លៃ​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់