• 2020-03-26 09:59:19
  • ព័ត៌មាន

ឡាន Bugatti មានតែ ១០គ្រឿងក្នុងលោក ក្នុងនោះ CR7 ទិញបានមួយដែរ

  • 2020-03-26 09:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កីឡាករ Cristiano Ronaldo គឺ​ជា​ម្ចាស់​រថយន្ត​ Bugatti La Voiture Noire ជា​រថយន្ត​មាន​ផលិត​ត្រឹម​មួយ​គ្រឿង​ប៉ុណ្ណោះ​នៅ​ក្នុង​លោក ដែល​មាន​តម្លៃ​រហូត​ដល់​ប្រមាណ ១៨ លាន​ដុល្លារ។ យ៉ាងណាក្ដី​ដំណឹង​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​របស់ Ronaldo ច្រាន​ចោល​ថា​ជា​ដំណឹង​មិន​ពិត។

ផ្អែក​តាម​ប្រភព​​ផ្សេង​ទៀត តាម​ពិត​ទៅ​តារា​កីឡា​បាល់​ទាត់​រូប​នេះ​បាន​កុម្ម៉ង់​ទិញ​រថយន្ត​ Bugatti មួយ​ផ្សេង​ទៀត គឺ​ម៉ូដែល​ Centodieci ដែល​រថយន្ត​នេះ​ត្រូវ​បាន​បង្ហាញ​ចេញ​ក្នុង​កម្មវិធី Pebble Beach កាល​ពី​ឆ្នាំ​មុន ជា​ការ​អបអរ​ខួប​ទី ១១០ ឆ្នាំ​របស់​ក្រុមហ៊ុន។ រថយន្ត​នេះ​មាន​ផលិត​ត្រឹម ១០ គ្រឿង​ប៉ុណ្ណោះ ដែល​មួយ​គ្រឿងៗ​គឺ​មាន​តម្លៃ​ប្រហែល ៩ លាន​ដុល្លារ។

រថយន្ត​ Centodieci នេះ​មាន​បំពាក់​ម៉ាស៊ីន ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ ប្រភេទ Quad-Turbo ដែល​ផលិត​កម្លាំង​បាន​ ១៦០០ សេះ។ ជា​មួយ​កម្លាំង​នេះ​វា​អាច​ស្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ ២,៤ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា​​ដែល​កំណត់​ត្រឹម ៣៨០ គ.ម/ម៉។ គួរ​ដឹង​ថា​​ការ​ដឹក​ជញ្ជូន​​រថយន្ត​ Bugatti Centodieci នេះ​ឲ្យ​អតិថិជន​​នឹង​ចាប់​​ផ្ដើម​នៅ​អំឡុង​ឆ្នាំ ២០២១ ខាង​មុខ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់