• 2020-03-26 07:10:41
  • ព័ត៌មាន

OnePlus 8 Pro មានថែមមុខងារពីរ ដែលអ្នកប្រើចង់បានរាប់ឆ្នាំមកហើយ

  • 2020-03-26 07:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8 ជំនាន់​ថ្មី​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​​ថ្ងៃ​ទី ១៥ ខែ​មេសា​ ខាង​មុខ​នេះ ដែល​នឹង​ប្រកាស​ចេញ​ព្រម​គ្នា​ជា​មួយ OnePlus 8 Pro។ ពេល​នេះ​ Ishan Agarwal ​ដែល​រូប​គេ​តែង​ផ្សាយ​ដំណឹង​លេច​ធ្លាយ​ច្បាស់ បាន​បង្ហោះ​រូបភាព​ដែល​អះអាង​ថា​ជា​លក្ខណៈ​សម្បត្តិ OnePlus 8 និង OnePlus 8 Pro។

​ចាប់​ផ្ដើម​ពី OnePlus 8 គឺ​មាន​បំពាក់​អេក្រង់​ Super AMOLED ទំហំ ៦,៥៥ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ ជា​មួយ Refresh Rate 90Hz។ វា​មាន​បំពាក់​ឈីប Snapdragon 865 5G ដែល​មាន​ជម្រើស RAM ប្រភេទ LPDDR4X ទំហំ ៨GB និង ១២GB ជា​មួយ​អង្គ​ផ្ទុក UFS 3.0 ទំហំ ១២៨GB ឬ ២៥៦GB។

កាមេរ៉ា​ក្រោយ​របស់ OnePlus 8 មាន​ចំនួន​បី​គ្រាប់ ដែល​មាន​ទំហំ ៤៨MP+១៦MP+២MP និង​កាមេរ៉ា​មុខ​ទំហំ ១៦MP។ ថាម​ពល​ថ្ម​មាន​ទំហំ ៤៣០០ mAh និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge 30T ល្បឿន ៣០ វ៉ាត់ ហើយ​មិន​មាន​អាវក្រោះ​ការពារ​ទឹក​នោះ​ទេ។

ចំណែក OnePlus 8 Pro វិញ មាន​បំពាក់​អេក្រង់​ទំហំ ៦,៧៨ អ៊ីញ ប្រភេទ Super AMOLED មាន Refresh Rate 120Hz។ វា​បំពាក់​បន្ទះ​ឈីប Snapdragon 865 5G ដែល​មាន​ប្រើ RAM ប្រភេទ LDDR5 ទំហំ ៨GB និង ១២GB និង​ជម្រើស​អង្គ​ផ្ទុក​ប្រភេទ UFS 3.0 ទំហំ ១២៨GB និង ២៥៦GB។

កាមេរ៉ា​ខាង​ក្រោយ​មាន​បួន​គ្រាប់ ដែល​មាន​ទំហំ ៤៨MP+៤៨MP+៨MP+៥MP និង​កាមេរ៉ា​មុខ​ទំហំ ១៦MP។ ថ្ម​មាន​ទំហំ ៤៥១០ mAh និង​មាន​បច្ចេកវិទ្យា​សាក​ Warp Charge 30T ល្បឿន ៣០វ៉ាត់ និង​​ទ្រាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ល្បឿន ៣០វ៉ាត់ ហើយ​ទ្រាំទ្រ​ Reverse Wireless Charging ល្បឿន ៣វ៉ាត់​ទៀត​ផង។ ​ក្រៅ​ពី​ទ្រាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​រាប់​ឆ្នាំ​មក​ហើយ​នោះ​ នៅ​លើ OnePlus 8 Pro ថែម​ទាំង​មាន​​អាវក្រោះ​ការពារ​ទឹក IP68 ទៀត​ផង៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់