- 2020-03-26 05:55:21
- ព័ត៌មាន
ជួនពេលផ្ទុះ COVID-19 ក្រុមហ៊ុន Xiaomi ទម្លាក់ Huawei ឡើងឈរលេខ ៣ បានសម្រេចហើយ
- 2020-03-26 05:55:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួនពេលផ្ទុះ COVID-19 ក្រុមហ៊ុន Xiaomi ទម្លាក់ Huawei ឡើងឈរលេខ ៣ បានសម្រេចហើយ
ចន្លោះមិនឃើញ
ក្នុងទីផ្សារស្មាតហ្វូន នាខែកុម្ភៈ ឆ្នាំ ២០២០ ការលក់មានតួលេខធ្លាក់ចុះប្រមាណ ៣៩ ភាគរយធៀបនឹងឆ្នាំចាស់។ នេះបើតាមរបាយការណ៍ពី Strategy Analytics បានចុះផ្សាយ។
ជួនពេលដែលកំពុងផ្ទុះនូវវីរុស COVID-19 ក្រុមហ៊ុន Xioami ក៏បានទាញផលចំណេញនាពេលនោះ ដោយបានយកឈ្នះទៅលើក្រុមហ៊ុន Huawei ហើយឡើងឈរជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី ៣ ក្នុងលោក ដែលនាំចេញស្មាតហ្វូនបានច្រើនបំផុត។
នៅខែកុម្ភៈ Xiaomi លក់ស្មាតហ្វូនបាន ៦ លានគ្រឿង ច្រើនជាង ៥០០ ០០០ គ្រឿងធៀបនឹង Huawei។ តំណែងលេខ ១ ធ្លាក់ទៅលើ Samsung ដដែលលក់បាន ១៨,២ លានគ្រឿង ខណៈ Apple លក់បាន ១០ លានគ្រឿង។ ជាតួលេខរួមមានការលក់ចេញស្មាតហ្វូនលើទីផ្សារសរុប ៦២ លានគ្រឿង ធ្លាក់ចុះ ៣៩ ភាគរយធៀបនឹងខែកុម្ភៈ ឆ្នាំ ២០១៩។
បញ្ជាក់ឲ្យដឹងដែរថា Xiaomi បានឆក់យកឱកាស ក្នុងការក្តោបក្តាប់ប្រជាប្រិយភាពនៃស្លាកយីហោរបស់ខ្លួននៅក្រៅទីផ្សារប្រទេសចិន នៅពេលកំពុងផ្ទុះវីរុស COVID-19 សោតយ៉ាងដូចជានៅទីផ្សារយក្សនៃប្រទេសឥណ្ឌា Xiaomi ជាស្លាកយីហោលំដាប់កំពូល ខណៈដែល Huawei មិនអាចឆក់យកតំណែងនៅ Top 5 ផងនោះ៕
អានអត្ថបទ: