• 2020-03-25 07:41:34
  • ព័ត៌មាន

អ្នកបង្កើតហ្គេមពង្រាយជំងឺឆ្លង មិនធ្លាប់គិតថាពិភពលោកពិតអាចជួបរឿងដូចហ្គេមរបស់ខ្លួន

  • 2020-03-25 07:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ហ្គេម​​ឈ្មោះ​ថា​ Plague Inc. គឺ​ជា​ហ្គេម​ដែល​មាន​របៀប​លេង​បង្កើត​នូវ​​ជំងឺ​មួយ​ឲ្យ​ឆ្លង​នៅ​ទូទាំង​ពិភពលោក ​ដែល​កាល​ពី​ចុង​ខែ​មករា ហ្គេម Plauge Inc. បាន​កើន​ឡើង​ចំនួន​ទាញ​យក​ច្រើន​សន្ធឹក​ក្នុង​ប្រទេស​ចិន​​ក្រោយ​ផ្ទុះ​នូវ​កូវីដ​១៩។

នា​ពេល​នេះ Ndemic Creations ដែល​ជា​​អ្នក​ផលិត​ហ្គេម​នេះ បាន​បន្ថែម​នូវ​ Mode លេង​ថ្មី​ចូល​ទៅ​ក្នុង​ហ្គេម​ Plague Inc. ដែល​អាច​ឲ្យ​អ្នក​លេង​បញ្ឈប់​​នូវ​ជំងឺ​រាតត្បាត។ Mode លេង​ថ្មី​នេះ កើត​មាន​​អំឡុង​ពេល​កិច្ច​ពិភាក្សា​អំពី​ការ​បរិច្ចាគ​រវាង​ Ndemic Creations និង​អង្គការ​សុខភាព​ពិភពលោក ដែល​ Ndemic Creations បាន​បរិច្ចាគ​ទឹក​ប្រាក់ ២៥០ ០០០ ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ​១៩។

​Jame Vaughan ជា​អ្នក​បង្កើត​ហ្គេម Plague Inc. និង​ជា​ស្ថាបនិក Ndemic Creations បាន​និយាយ​ថា ៖ "៨ ឆ្នាំ​មុន ខ្ញុំ​មិន​ដែល​បាន​ស្រមៃ​ទេ​ថា​ពិភពលោក​ខាង​ក្រៅ អាច​នឹង​ដូចនឹង​ហ្គេម Plague Inc. ឬ​ស្រមៃ​ថា​មាន​មនុស្ស​លេង​ Plague Inc. ច្រើន​បែប​នេះ។” ​

ទាក់ទង​នឹង Mode លេង​ថ្មី គឺ​នឹង​មាន​អាប់ដេត​ឥត​គិត​ថ្លៃ​ដល់​អ្នក​លេង​ទាំង​អស់ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ថា​វា​នឹង​ត្រូវ​បញ្ចេញ​នា​ពេល​ណា​នោះ​ទេ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់