• 2020-03-25 06:28:51
  • ព័ត៌មាន

មិនទាន់ចេញលក់ផង iPad Pro និង MacBook Air ស៊េរីថ្មី មានបញ្ចុះតម្លៃបាត់

  • 2020-03-25 06:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​ការ​ចេញ​លក់​ផ្លូវ​ការ​មួយ​ថ្ងៃ គេ​សង្កេត​ឃើញ iPad Pro និង MacBook Air ស៊េរី​ឆ្នាំ ២០២០ ដាក់​លក់​បញ្ចុះ​តម្លៃ​នៅ​លើ​វិបសាយ​លក់​ទំនិញ Amazon ​នៅ​អាមេរិក​ ដែល​មាន​បញ្ចុះ​តម្លៃ ៥០ ដុល្លារ​ សម្រាប់​ម៉ូដែល​នីមួយៗ។

​វា​ជា​រឿង​កម្រ​មួយ​ដែល​ផលិត​ផល​​ Apple មិន​ទាន់​បញ្ចេញ​លក់​លើ​ទីផ្សារ មាន​ដាក់​លក់​បញ្ចុះ​តម្លៃ។ សម្រាប់ MacBook Air ដែល​មាន​តម្លៃ​ពេញ​ចាប់​ពី ៩៩៩ដុល្លារ ពេល​នេះ​មាន​តម្លៃ ៩៥០ ដុល្លារ នៅ​លើ​វិបសាយ Amazon។

ចំណែក iPad Pro ដែល​លក់​បញ្ចុះ​តម្លៃ​គឺ​មាន​តែ​ប្រភេទ ១១ អ៊ីញ ដោយ​ទំហំ ១២៨GB នៅ​លើ​វិបសាយ​ Amazon មាន​តម្លៃ​ ៧៥០ ដុល្លារ​ ចំណែក​​ទំហំ ២៥៦GB វិញ​គឺ​មាន​តម្លៃ ៨៥០ដុល្លារ៕​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់